បរទេស៖ គ្រូបង្វឹកក្រុមតោខៀវChelsea លោកThomas Tuchel បានបញ្ជាក់ជាផ្លូវការណ៏សម្រាប់ពត៌មានកីឡាករដែលរងរបួសមុនព្រឹត្តការណ៏ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Uefa Champion League រវាងក្រុមកពីអង់គ្លេសទាំងពីរMan.City និង Chelsea នៅវេលាយប់ថ្ងៃសៅរ៍ទី២៩ឧសភា២០២១នេះ។
កីឡាករសំខាន់២រូបដែលគ្រូបង្វឹកអាឡឺម៉ង់លើកយកមកបញ្ជាក់នៅពេលនេះគឺ ខ្សែបម្រើN’Golo Kante បានជាសះស្បើយ ពីបញ្ហារបួសភ្លៅពេលប្រកួតជាមួយ Leicester ខណៈ Edouard Mendyក៏ដូចគ្នាផងដែរ ក្រោយពីមានបញ្ហារបួសឆ្អឹងជំនីរ រូបគេបានជៀសផុតពីបញ្ហារបួសធ្ងន់ធ្ងរក្នុងជំនួបចាញ់ Aston Villa ពេលប្រកួតបិទរដូវកាលកាលពីថ្ងៃអាទិត្យ។
មានន័យថា Chelsea មិនមានបញ្ហារបួសសម្រាប់ពួកគេទាំងពីរនិងចោតជាបញ្ហានោះទេសម្រាប់ជម្រើសទាំង ២៥ នាក់ដោយនិងត្រៀមចូលលេងជាជម្រើសដំបូងក្នុងការប្រកួតនៅទីក្រុង Porto នាកីឡាដ្ឋាន Estadio do Dragao នេះ។ ក្រុមតោខៀវChelsea សម្លឹងឪកាសចង់ឈ្នះពានមួយនេះជាលើកទី២ក្រោយខកខានចាប់តាំងពីធ្លាប់ឈ្នះលើកដំបូងក្នុងឆ្នាំ២០១២ ខណៈ Man.City ជាលើកដំបូងរបស់ពួកគេដែលចង់សាងប្រវត្តិសាស្រ្តឈ្នះពាននេះផងដែរ៕
ប្រភពព័ត៍មាន៖ Goal