បរទេស៖ លោក Thomas  Tuchel ត្រៀមបន្តកិច្ចសន្យាថ្មីជាមួយក្រុមតោខៀវChelsa ក្រោយជួយអោយក្រុមមានមូលដ្ឋាននៅភាគ​ខាង​ជើង​ទីក្រុង ឡុងដ៏ឈ្នះជើងឯកChampion league ជាលើកទី២ក្នុងប្រវត្តិសាស្រ្តក្រោយផ្តួលក្រុមគូប្រជែងមក​ពីអង់គ្លេស​ដូចគ្នា​គឺ​ Man City នៅវគ្ក ផ្តាច់ព្រ័ត្រនាទីក្រុង Porto កាលពីយប់ថ្ងៃសៅរ៏។

Fan View - How football celebrated Mendy & Ziyech's Chelsea Champions League triumph | Goal.com

ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់កីឡាករ Kai Havertzគឺជាវីរបុរសក្នុងការប្រកួតនេះ ក្រោយ​មានឪកាសរកគ្រាប់បាល់បញ្ចប់ទីតាំងពីនាទីទី៤២ ក្រោយ​ការបញ្ជូនរបស់មិត្តរួមក្រុម Mason Mount បើទោះបីជាអ្នកចាំទីអន្តរជាតិ​ប្រេស៊ីល ​Ederson ចេញមកសង្គ្រោះបាល់តែមិនបានទួលលទ្ធផលនោះទេ។ ក្លឹបសង្ឃឹមលើកិច្ចសន្យាបន្តកុងត្រាថ្មីនិងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់អ្នកចាត់ការទូទៅសញ្ជាតិ​អាឡឺម៉ង់​​ក្រោយពី បានចូលមកដឹកនាំក្លឹប បានត្រឹមតែ ១២៤ ថ្ងៃប៉ុណ្ណោះជាមួយការចុះកិច្ចសន្យារយៈពេល១៨ខែ បន្ទាប់ពីត្រូវក្លឹបPSGបញ្ចប់តំណែងហើយ មកកាន់​តួ​នាទី​ជំនួសលោកFrank Lampardកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១កន្លងទៅ។

Chelsea win Champions League after Kai Havertz stuns Manchester City | Champions League | The Guardian

គ្រូបង្វ័យវ័យ ៤៧ឆ្នាំ បានបង្ហាញអារម្មណ៏រំភើបរីករាយនឹងពេលវេលាល្អបំផុតក្រោយជួបផ្ទាល់ជាមួយនិងម្ចាស់ក្លឹបលោក Roman Abramovich ជាលើកដំបូងនៅលើទីលាន Estadio do Dragao ក្នុងទីក្រុង Porto បន្ទាប់ពីChelsea លើកពានជាលើកទី២ ក្នុងប្រវត្តិ​សាស្រ្តគិតចាប់តាំងពីពួកគេឈ្នះChampion League ជាលើកដំបូងនៅឆ្នាំ២០១២។ លោកTuchel បានសាងប្រវត្តិសាស្រ្តដ៏ល្អបំផុត ក្នុងអាជីពផងដែរ ក្រោយពីខកខានជួយPSGលើកពានកាលពីរដូវកាលចាស់ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមBayern Munich៕

ប្រភពព័ត៍មាន៖ Sportsmole