បរទេស៖ ក្លឹបតោខៀវ Chelsea ត្រៀមផ្តល់កិច្ចរយៈពេលវែងដល់ខ្សៃបម្រើឆ្នើម N’Golo Kante នៅរយៈពេលប៉ុន្មានសប្តាហ៍ទៀត ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះទើបតែជួយអោយក្រុមឈ្នះ Champions League។

N'Golo Kante powers Chelsea to Champions League title and shows why he's  one of the world's best midfielders - CBSSports.com

កីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏គួរចាប់អារម្មណ៍នៅរដូវកាលនេះ ដោយអាចបង្ហាញខ្លួនអោយក្លឹប Chelsea ដល់ទៅ៤៨លើក និងជាពិសេសរូបគេគឺបានចូលរួមចំណែកយ៉ាងធំក្នុងការជួយអោយក្រុម Chelsea ផ្តួលក្រុម Man City នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីយប់ថ្ងៃសៅរ៍។

N'Golo Kante proves himself as one of the best in history

 

បើយោងទៅតាមអ្នកសារព័ត៍មានដោះដូរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថាក្លឹប Chelsea បច្ចុប្បន្នកំពុងតែមានគម្រោងរៀបចំកុងត្រាថ្មីរយៈពេលវែងអោយខ្សែបម្រើអន្តរជាតិបារាំងរូបនេះ និងដើម្បីបញ្ចប់នៅពាក្យចចាមរាមទាក់ទងនឹងអនាគតរបស់ Kante នៅទឹកដី Stamford Bridge ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole