បរទេស៖ កីឡាករ Eden Hazard បានអះអាងថាការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញគឺ “មិនមែនជាសំណួរ” នៅរដូវក្តៅនេះឡើយ។

Real Madrid's Eden Hazard rules out Premier League return -

កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះកំពុងព្យាយាមធ្វើឱ្យរូបគេលេចធ្លោសារជាថ្មីនៅឯទឹកដី Bernabeu, ហើយទន្ទឹមនឹងនេះក្លឹប Real Madrid ត្រូវបានគេគិតថាកំពុងបើកចំហក្នុងការលក់កីឡាកររូបនេះនៅរដូវក្តៅនេះ។ Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លិបតោខៀវ Chelsea វិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបដិសេធនឹងពាក្យចចាមរ៉ាមទាំងអស់នេះ។

Eden Hazard wants to prove himself at Real Madrid and rules out on a move  back to England » FirstSportz

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាមួយប៊ែលហ្សិក Hazard បាននិយាយថា៖ «ខ្ញុំនៅមានកុងត្រារយៈពេល ៣ ឆ្នាំជាមួយ Real Madrid ហើយការត្រលប់ទៅអង់គ្លេសវិញគឺមិនមែនជាសំណួរទេ។ អ្នករាល់គ្នាដឹងថារយៈពេល ២ ឆ្នាំដំបូងរបស់ខ្ញុំជាមួយនឹង Real Madrid មិនល្អទេ ដូច្នេះដំបូងខ្ញុំចង់បង្ហាញខ្លួនខ្ញុំនៅឯក្លឹប Real Madrid។ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ ហើយខ្ញុំដឹងថាពេលណាខ្ញុំជាសះស្បើយ១០០ភាគរយ។ ប្រសិនបើដូច្នោះមែនខ្ញុំអាចផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។ ហើយនោះគឺជាផែនការរបស់ខ្ញុំ»៕

 

ប្រភពព័ត៍មាន៖ Sportsmole