បរទេស៖ ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United នឹងត្រៀមជួបពិភាក្សាជាមួយអ្នកចាត់ការទូទៅលោក  Ole Gunnar Solskjaer អំពីអនាគតរបស់ខ្លួននៅទឹកដី Old Trafford ក្នុងពេលឆាប់ៗនេះ។កីឡាករអន្តរជាតិហូល្លង់រូបនេះបាន​សម្រេច​ជ្រើសយកការផ្ទេរមកាន់ទឹកដី Manchester ពីក្លឹប Ajax នៅរដូវក្តៅឆ្នាំ ២០២០ ប៉ុន្តែរូបគេមិនមានឪកាសបានបង្ហាញខ្លួន​ទៀង​ទាត់​នោះ​ឡើយសម្រាប់រដូវកាលដំបូង ។

How is that possible?' – Van de Beek told Man Utd struggles are down to team-mates overlooking him | Goal.com

Van de Beek មានឪកាសបង្ហាញខ្លួនបាន ៣៦ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ប៉ុន្តែចូលលេងជម្រើស១១នាកដំបូងបានតែ ៤ ប្រកួត​ប៉ុ​ណ្ណោះនៅក្របខណ្ឌ Premier League ។មូលហេតុខ្វះទំនុកចិត្តនិងភាពជឿជាក់ធ្វើអោយរូបគេទទួលបានការរិះគន់ពីសំណាក់ រៀម​ច្បង​កីឡាករបាល់ទាត់ហូឡង់ជាច្រើនដែលសម្រេចចិត្តជ្រើសរើសការចូលរួមជាមួយក្លឹបយក្សអង់គ្លេសមួយនេះ។

Man Utd News: Where do Donny Van De Beek stand? - Magic On Field

យោងគេហទំព័រ The Telegraph បានចុះផ្សាយថាៈ Van de Beek និងគ្រូបង្វឹកលោក  Solskjaer នឹងចាប់ផ្តើមធ្វើការ ពិភាក្សាគ្នា​លើតួនាទីដែលនិងត្រូវទទួលខុសត្រូវសម្រាប់រូបគេក្រោយពីបង្ហាញភាពខកបំណងជាមួយក្លឹបមុនពេលរដូវកាលថ្មីចាប់ផ្តើម។ផ្ទុយទៅ​វិញ​ទោះ​បីរកបានតែ ១ គ្រាប់និងបង្កើតឪកាសបាន ២ ដងជាមួយMan.Utd ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​ហូឡង់លោក Frank de Boer បានធ្វើការកោះហៅសម្រាប់ព្រឹត្កការណ៏ប្រកួត Euro ២០២០ ដែលនិងចាប់ផ្តើមនៅសប្តាហ៏​ក្រោយ​នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole