បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចុះកុងត្រាថ្មីរយៈពេល២ឆ្នាំបន្ថែមទៀតជាមួយនឹងក្លឹប FC Barcelona។

FC Barcelona - La Liga: Only the signature is missing: Messi will renew at  Barcelona | Marca

ម្ចាស់ពានរង្វាន់ Ballon d’Or រូបបានផ្ទុះពាក្យចចាមរាមជាខ្លាំងក្នុងការចាកចេញពីទឹកដី Camp Nou កាលពីរដូវក្តៅកន្លងទៅ។ ទោះបីជាយ៉ាងប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះនៅមិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួននៅទឹកដី Camp Nou នៅឡើយទេ ខណៈក្លឹប Paris Saint-Germain និង Manchester City នៅតែបន្តបង្ហាញការចាប់អារម្មណ៍លើ Lionel Messi ដោយកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះនឹងផុតកំណត់នៅចុងបញ្ចប់ខែនេះហើយ។

Striker to delay Barcelona move until Lionel Messi contract extension -  Reports

ប៉ុន្តែទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៍មានជាច្រើននៅប្រទេសអេស្ប៉ាញចុះផ្សាយថា Lionel Messi នឹងសម្រេចចិត្តចុះកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona ដល់ឆ្នាំ២០២៣នៅពេលឆាប់ៗខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole