បរទេស៖ ប្រធានក្លិប Tottenham Hotspur លោក Daniel Levy ត្រូវបានគេរាយការណ៍ថាមិនបោះបង់ចោលក្តីសង្ឃឹមក្នុងការលួងលោមលោក Mauricio Pochettino ត្រឡប់ទៅក្លឹប Tottenham Hotspur វិញឡើយ។
ក្លឹប Spurs កំពុងស្វែងរកអ្នកចាត់ការថ្មីម្នាក់បន្ទាប់ពីការបណ្តេញលោក Jose Mourinho ចេញកាលពីខែមេសាដែលបានទទួលបន្ទុកត្រឹមតែ ១៨ ខែប៉ុណ្ណោះ។ លោក Pochettino ត្រូវបានគេដឹងថាបានប្រាប់ប្រធាន PSG លោក Leonardo ថាលោកមានបំណងចង់ចាកចេញពីទឹកដី Parc des Princes តែទោះបីជាយ៉ាងណាក្លឹបបារាំងហាក់ដូចជាមិនចង់អោយគាត់ចាកចេញបន្ទាប់ពីរូបលោកបានដឹកនាំក្លឹបត្រឹមតែ ៦ ខែប៉ុណ្ណោះក្នុងតំណែងជាគ្រូបង្វឹកហើយក្លឹបគ្រោងនឹងបន្តរយៈពេលមួយឆ្នាំទៀតនៅក្នុងកិច្ចសន្យារបស់គាត់។
បើយោងទៅតាម Daily Mirror បានអោយដឹងថាជម្រើសដំបូងរបស់លោក Pochettino គឺក្លិបយក្សអេស្ប៉ាញ Real Madrid ប៉ុន្តែក្លឹប Real Madrid ទើបតែប្រកាសអំពីការតែងតាំងលោក Ancelotti ជាអ្នកចាត់ទូទៅជំនួសលោក Zidane ដូច្នេះលោក Levy ជឿជាក់ថាគាត់នឹងអាចបញ្ចុះបញ្ចូលអតីតបុគ្គលិករបស់គាត់ឱ្យវិលត្រឡប់ទៅភាគខាងជើងទីក្រុងឡុងដ៍នារដូវក្តៅនេះបាន៕
ប្រភពព័ត៍មាន៖ Sportsmole