បរទេស៖ គ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid លោក Carlo Ancelotti បានហៅកីឡាករ Sergio Ramos ថាជាកីឡាករសំខាន់ ខណៈដែលមានការរំពឹងទុកជុំវិញអនាគតរបស់ខ្សែការពាររូបនេះ។

Carlo Ancelotti sends clear message to Bale and Hazard as he returns to Real Madrid

Ramos នៅតែមិនទាន់យល់ស្របលើកិច្ចព្រមព្រៀងថ្មីជាមួយ Real Madrid នៅឡើយទេ ខណៈរូបគេអាចនឹងចាកចេញពីទឹកដី Santiago Bernabéu ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់ខែមិថុនា។ លោក Ancelotti ដែលបានវិលត្រឡប់មកកាន់ Real Madrid ជាអ្នកជំនួសកន្លែងរបស់លោក Zinedine Zidane បាននិយាយថាគាត់ចង់រក្សាខ្សែការពារដែលមានបទពិសោធន៍រូបនេះនៅក្លឹបបន្តទៀត។

Noticias de deportes, resultados, videos

ទោះបីជាយ៉ាងណាបុរសសញ្ជាតិអ៊ីតាលីរូបនេះបានបដិសេធមិនផ្តល់ការធានាណាមួយនៅពេលដែលនិយាយដល់រឿងកីឡាករវ័យ ៣៥ ឆ្នាំរូបនេះដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ។ លោក Ancelotti បានប្រាប់អ្នកយកព័ត៌មាន៖ «ខ្ញុំគិតមិនចេញទេប្រសិនបើ Real Madrid មិនមាន Sergio Ramos នោះ។ វាច្បាស់ណាស់ថា Sergio Ramos គឺជាកីឡាករសំខាន់ណាស់ហើយជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យជាច្រើននៅក្នុងក្លឹបនេះ»៕

 

ប្រភពព័ត៍មាន៖ Sportsmole