បរទេស៖ ក្រុមអធិរាជស Real Madrid បានពិភាក្សាជាមួយលោក Jose Mourinho អំពីលទ្ធភាពចូលមកដឹកនាំក្លឹបជំនួសអតីតគ្រូប​ង្វឹកលោក Zinedine Zidane ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ពួកគេ។

Real Madrid | Allegedly Real Madrid has Mourinho. contacted

គួររំលឹកថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោកMourinho ធ្លាប់ធ្វើជាអ្នកចាត់​ការទូទៅនៅទឹកដី Santiago Bernabeu នៅចន្លោះឆ្នាំ ២០១០ និង ២០១៣  រូបនេះ ត្រូវបានក្លឹប Tottenham បណ្តេញចេញពី​តំណែង​កាលពីខែមេសា ក្រោយពី​ក្លឹប​មិនអាចធានាការប្រជែងកៅអីនៅទ្វីបអឺរ៉ុប។ទោះយ៉ាងណាភ្លាមៗនោះបុរសវ័យ៥៨ឆ្នាំរូបនេះ​បានព្រមព្រៀង​ចុះ​​ហត្ថលេខា​ទៅ​​ដឹកនាំក្លឹបមានមូលដ្ឋាននៅរាជធានីអ៊ីតាលីមួយនេះនារដូវ​កាល២០២០-២០២១ខាងមុខក្នុងកិច្ចសន្យារយៈ​ពេល៣ឆ្នាំ​។

Carlo Ancelotti makes Jose Mourinho style admission amid comparison with Tottenham boss - Mirror Online

យោងគេហទំព័រThe Telegraph បានចុះផ្សាយថាៈ ក្លឹបជើងឯកទ្វីបអឺរ៉ុប១៣សម័យ បានទំនាក់ទំនងយ៉ាងអស់ពីលទ្ធភាពចង់បាន​អតីត​សហ​សេវិករូបនេះមករួមការងារសាជាថ្មីវិញ មុនពេលប្រកាសបេក្ខភាព លោកAncelloti ជាផ្លូវការណ៏កាលពីថ្ងៃច័ន្ទកន្លងទៅ។ លោកMourinho ក៏ធ្លាប់ជួយReal Madrid ឈ្នះពានLa Liga និង Copa Del Rey កំលុងពេលរូបលោកដឹកនាំផងដែរ៕

 

ប្រភពព័ត៍មាន៖ Daily Mail