បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍កំពុងពិភាក្សាជាមួយក្រុម Borussia Dortmund ជុំវិញកិច្ចព្រមព្រៀងនៅរដូវក្តៅលើកីឡាករ Jadon Sancho ហើយភាគីទាំងបីមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

Manchester United pressing on with talks to sign Borussia Dortmund and England winger Jadon Sancho – report - Eurosport

ក្លឹបបិសាចក្រហមត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយកីឡាករ Jadon Sancho កាលពីឆ្នាំមុន ប៉ុន្តែទោះបីជាយ៉ាងណាមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយ BVB ឡើយ ដោយកាលនោះក្លឹប Dortmund បានតាមទារតម្លៃខ្លួនខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះដល់ទៅ១០៨លានផោនឯណោះ។ តម្លៃខ្លួនរបស់ Sancho នឹងធ្លាក់ចុះនៅរដូវក្តៅនេះដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការផ្ទុះឡើងនៃវីរុសកូវីត-១៩ ហើយណាមួយទៀតកិច្ចសន្យារបស់គាត់គឺនៅសល់តែពីរឆ្នាំទៀតប៉ុណ្ណោះ។

Journalist's worrying Jadon Sancho to Manchester United transfer update

បើយោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថាក្រុមម្ចាស់ជើងឯកអង់គ្លេសចំនួន ២០ សម័យកាលនេះនៅតែស្ថិតក្នុងការពិភាក្សាជាមួយនឹងក្លឹប Dortmund ដែលបានផ្តល់សញ្ញារួចហើយថាកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងតម្លៃសមរម្យណាមួយ។ របាយការណ៍បានអះអាងថាក្លឹប Manchester United គឺរីករាយក្នុងការចំណាយ៨០លានផោនលើកីឡាកររូបនេះ​ ប៉ុន្តែ Dortmund អាចនឹងទាមទារ២០លានផោនទៀតលើកប្រាក់បន្ថែមផ្សេងៗទៀត។ Sancho ដែលបច្ចុប្បន្នកំពុងនៅជាមួយក្រុមជម្រើសជាតិអង់គ្លេសដែលត្រូវត្រៀមខ្លួនសំរាប់ព្រឹត្តិការណ៍ Euro ២០២០ នាពេលខាងមុខនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយអាចស៊ុតបាល់បញ្ចូលទី ១៦ គ្រាប់និង Assists បាន ២០ លើកក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតអោយក្លឹបនៅអាឡឺម៉ង់មួយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole