បរទេស៖ Tottenham បានបញ្ចប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីនាំយករូបលោកមកដឹកនាំក្រុមរបស់ពួកគេដែលមិន​ទាន់មាន​គ្រូបង្វឹកឈុតធំជាផ្លូវការណ៏នៅឡើយនោះ។

Tottenham confident of signing Antonio Conte after positive talks |  Tottenham Hotspur | The Guardian

អតីតគ្រូបង្វឹកJuventus , Chelsea  និង Inter Milan មានវ័យ ៥១ ឆ្នាំរូបនេះ​ត្រូវបាន​ក្លឹបមាន់ខ្នាយមាសមានបំណងចង់បាន រូបលោកមកដឹកនាំជំនួសកៅអីលោក  Jose Mourinho ក្រោយពីក្លឹបសង្ឃឹមចង់នាំ​យកអតីតអ្នក​ចាត់​ការទូទៅ Mauricio Pochettino ពីក្លឹប Paris St-Germain ត្រូវបានខកខាន។ ប្រភពពីគេហទំព័រ BBC បានចុះផ្សាយថាៈ ការ​ចរចាររវាងភាគីទាំងពីរគឺអាចបណ្តាលមកពីមិនត្រូវរ៉ូវគ្នាលើការអនុម័​ត្រថវិកា​សម្រាប់ប្រាប់​ឈ្នួលខ្លួនឯងនិងជំនួយការរបស់ខ្លួនជាមួយផែនការដើម្បីអភិវឌ្ឃក្លឹបលើការផ្ទេរកីឡាករចូល​មករួមក្រុម​បាន​ជួបរឿង​​ទៀតបាន​បរាជ័យ។

Antonio Conte to Tottenham OFF as Spurs end interest in former Chelsea FC,  Inter Milan coach | Evening Standard

មានន័យថាTottenham នៅតែមិនទាន់រកបានគ្រូបង្វឹកថ្មីមកដឹកនាំក្រោយបញ្ចប់តំណែងលោកMourinhoជិត ៧ សប្តាហ៍ ខណៈ​លោក Julian Nagelsmann បានសម្រេចចិត្តរួមជាមួយBayern Munich រីឯលោក Brendan Rodgers បាន​បញ្ជាក់​ពីការប្តេជ្ញាចិ​ត្តផ្ញើ​រ​វាសនាជាមួយ Leicester Cityទៅហើយនោះ ។

 

ប្រភពព័ត៍មាន៖ BBC