បរទេស៖ Marcus Rashford នឹងត្រៀមធ្វើការវះកាត់ហើយធ្វើអោយរូបគេត្រូវខកខានបង្ហាញខ្លួនសម្រាប់ការប្រកួតPremier league រដូវកាល  ថ្មី​​ខាងមុខនេះជាមួយក្រុមបិសាចក្រហមMan.Utd។

Europa League final: Marcus Rashford receives 'at least 70 racial slurs'  after Manchester United lose to Villareal | UK News | Sky News

ខ្សែប្រយុទ្ធក្រុមតោកំណាចអង់គ្លេសរូបនេះបានស៊ូទ្រាំនិង​បញ្ហារបួសស្មា និង​ប្រអប់​ជើង​ប៉ុន្តែរូបគេនៅ​បង្ហាញ​ខ្លួនចូលលេង៥៧ដងគ្រប់ក្របខណ្ឌប្រកួតផងដែរនៅរដូវកាលចាស់ ។Rashford រំពឹងថានឹង​ដើរតួនាទី​ដ៏សំខា​ន់​ក្នុង​ការប្រកួតព្រឹត្តិការណ៏ Euro ២០២០ដែលនិងឈានចូលមកដល់នៅចុងសប្តាហ៏នេះ ។ គេហទំព័រអង់គ្លេស The Mirror បាន​អោយ​ដឹងថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះជៀសមិនផុតពីការវះកាត់ដើម្បី ដើម្បីដោះស្រាយបញ្ហាខាងលើ។ មួយវិញ​ទៀ​ត​ថាតើអង់គ្លេស​អាច​​និងធ្វើបានល្អ កម្រិតណាសម្រាប់ព្រឹត្តការណ៏បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដ៏ធំមួយនេះ។

Manchester United's Marcus Rashford receives barrage of racial abuse after  loss in Europa final | The Japan Times

ហើយប្រសិនអង់គ្លេសមានសមត្ថភាពប្រកួតឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១១ ខែកក្កដានោះ Rashford នឹងមានពេលជាងមួយខែដើម្បី​ព្យាបាលរបួសមុនរដូវកាលថ្មី ក្របខ័ណ្ឌ Premier League ចាប់ផ្តើម។ ដូច្នេះវាអាស្រ័យលើស្ថានភាពជាក់ស្តែងដែលRashford​និង​ពិចារ​ណាដោយខ្លួនឯងថារូបគេត្រូវការពេលវេលា គ្រប់គ្រាន់ប៉ុណ្ណោដើម្បីស្តារកាយសម្បទារបស់ខ្លួនអោយត្រលប់​មករកភាពប្រក្រតី​ឡើង​វិញ។ មិត្តរួមក្រុម២រូបហើយដែលបានដកខ្លួនចេញពីព្រឹត្តការណ៏ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនោះគឺ Mason Greenwood និង Trend Alexander –Arnold  ដោយបានសម្តែងការព្រួយបារម្ភអំពីសុខភាពដែលមិនអាចជាសះស្បើយបាន៕

 

ប្រភពព័ត៍មាន៖ Sportsmole