បរទេស៖ អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ បានប្រកាសថា ពួកគេនឹងចូលរួមក្នុងយុទ្ធនាការ Copa America ក្នុងប្រទេសជិតខាងរបស់ខ្លួនគឺប្រេស៊ីល បើទោះបីបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ។
ប្រទេសនេះ ដំបូងឡើយ ត្រូវធ្វើជាម្ចាស់ផ្ទះយុទ្ធនាការប្រចាំទ្វីបរបស់ខ្លួន រួមជាមួយនឹងប្រទេសកូឡុំប៊ី ប៉ុន្តែ កាលពី១សប្តាហ៍មុន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូងហៅកាត់ថា CONMEBOL បានសម្រេចប្តូរការប្រកួតនេះទៅកាន់ប្រទេសប្រេស៊ីលវិញ។ អាហ្សង់ទីន បានប្រកាសពីការចូលរួមរបស់ខ្លួនក្នុង Copa America ដោយសារតែស្មារតីភាពជាអ្នកកីឡាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ក្នុងសេចក្តីថ្លែងការណ៍មួយ។ សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន បានចេញសេចក្តីថ្លែងការណ៍នេះ ក្រោយពីមានពាក្យចរចាមអារ៉ាមថា ប្រទេសនេះ នឹងដកខ្លួនចេញពីយុទ្ធនាការ Copa America ដោយសារតែការផ្ទុះការឆ្លងខ្លាំងនៅប្រេស៊ីល ដែលមានមនុស្សច្រើនជាង៤៧ម៉ឺននាក់បានស្លាប់ ដោយសារតែកូវីដ ១៩ និង១៧លាននាក់ បានឆ្លងជំងឺក្នុងចំណោមប្រជាជនសរុបចំនួន២១២លាននាក់។

Soccer Football – World Cup – South American Qualifiers – Argentina v Chile – Estadio Unico, Santiago del Estero, Argentina – June 3, 2021 Argentina’s Lionel Messi celebrates scoring their first goal POOL via REUTERS/Juan Mabromata
អាហ្សង់ទីន ក៏រងគ្រោះខ្លាំងដោយសារតែកូវីដ ១៩ ផងដែរ ដោយមានមនុស្សច្រើនជាង៨ម៉ឺននាក់បានស្លាប់ និងករណីឆ្លងជិត៤លាននាក់ ក្នុងចំណោមអត្រាប្រជាជន៤៥លាននាក់។ Copa America នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕
ប្រភពព័ត៌មាន៖ Channel News Asia