បរទេស៖ ទីបំផុត Lionel Messi បានបញ្ចប់ការរង់ចាំសម្រាប់ការឈ្នះ​ពានរង្វាន់បាល់ទាត់លក្ខណៈ​អន្តរជាតិដ៏សំខាន់លើកដំបូង​ខណៈ​​អាហ្សង់ទីនបានផ្តួលប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ២០២១ក្នុងកីឡដ្ឋាន Maracana នៃទីក្រុង Rio ប្រទេសប្រេស៊ីល ។ខ្សែបម្រើស្លាបក្រុមPSGកីឡាករAngeld Di Maria គឺជាវីរបុសនៃការប្រកួត នេះក្រោយ​ពីបង្ហាញ​សមត្ថភាព​ឆ្កឹះបាល់រំលងដៃអ្នកចាំទី Ederson ​របស់ក្រុមMan.Cityបានយ៉ាងល្អក្រោយការបញ្ចូនរបស់ កីឡាករRodrigo De Paulនៅនាទីទី២២និងជាគ្រាប់បាល់តែ១គ្រាប់គត់ជួយអោយពួកគេទទួលបានជ័យជំនះជាលើកដំបូងគិតចាប់តំាង​ពីឆ្នាំ​១៩៩៣មក។

Copa America 2021 Final Highlights: Argentina beat Brazil 1-0, Messi wins first senior International trophy | Sports News,The Indian Express

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលមានវ័យ ៣៤ ឆ្នាំទៅហើយនោះ បានផ្តេកផ្តួល នៅលើទីលានដោយក្តីរីករា​យនៅ​ពេល​ដែលអាជ្ញាកណ្តាលបានផ្តយផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោងខណៈដែលម្ចាស់ ពានបាល់មាស៦សម័យបាន​បង្ហាញ​ពីក្តីសោមនស្សប្រកបដោយកិត្តិយសសម្រាប់ប្រទេសជាតិនាឪកាសនេះក្រោយពីខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ២ដងនាឆ្នាំ២០១៥និង២០១៦ជាមួយក្រុម ជម្រើសជាតិឈីលីរួចមក។ មានន័យថាMessi បានបញ្ចប់ការរង់ចាំក្រោយ​បង្ហាញខ្លួនចូលលេង​ឈុតធំអស់ រយៈពេល ២៨ ឆ្នាំស្របពេលរូបគេរកបាន ៤ គ្រាប់សម្រាប់ព្រឹត្តការណ៏Copa America​២០២១នេះ។​ក្រុម​ការពារ​តំណែងជើងឯកប្រេស៊ីលក៏មានឪកាសរកគ្រាប់បាល់ផងដែរពីសំណាក់កីឡាករ  Richarlison និង Gabriel Barbosa ប៉ុន្តែត្រូវបានអ្នកចាំទីEmiliano Martinezជួយសង្គ្រោះបាន ។

Argentina vs Brazil LIVE: Copa America 2021 final result, final score and reaction | The Independent

ផ្ទុយពីអារម្មណ៍ពីតរបស់Messi វិញកំពូលខ្សែប្រយុទ្ធឆ្នើមលេខ ១០ និងជាអតីតមិត្តរួមក្រុម Barcelona កីឡាករ Neymar បានលុតជង្គង់ទាំងទឹកភ្នែកពេលសំឡេងចុងក្រោយ។ខណៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួ​នរបស់គាត់ដើម្បី​ទទួលបាន​ជោគ​ជ័យ​​​ជាអន្តរជាតបានខកខានក៏ព្រោះតែកាលពីឆ្នាំ ឆ្នាំ ២០១៩ ពេលប្រេស៊ីលឈ្នះពាន ដោយសាNeymar ខ្លួនឯងបានរង​ររបួសនៅពេលនោះ៕

ប្រភពព័ត៍មាន៖ BBC