បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន១គ្រាប់ និង Assists ២ក្នុងជំនួបរវាងអាហ្សង់ទីនទល់នឹងអេក្វាឌ័រជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនកក់កៅអីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពានរង្វាន់ Copa America។

Article image: https://image-service.onefootball.com/crop/face?h=810&image=https%3A%2F%2Fwp-images.onefootball.com%2Fwp-content%2Fuploads%2Fsites%2F10%2F2021%2F07%2Fimago1003498127h-e1625367313138-1000x667.jpg&q=25&w=1080

ក្រុមជម្រើសជាតិអេក្វាឌ័រមានឱកាសនាំមុខក្រុមអាហ្សង់ទីនមុនទៅនៅ៨នាទីមុនចប់វគ្គទី១ ប៉ុន្តែ Enner Valencia និង Alan Franco បរាជ័យក្នុងការបញ្ចប់ទីពីការលើកបាល់យ៉ាងល្អដោយ Diego Palacios។ បន្ទាប់មកក្រុមជម្រើសជាតិអាហ្សង់ទីនបានធ្វើវាយបកទៅវិញដោយ Messi បានបញ្ចូនបាល់យ៉ាងល្អទៅអោយកីឡាករ Rodrigo De Paul រកគ្រាប់បាល់ជាលើកដំបូងរបស់គេជាមួយនឹងក្រុមជម្រើសជាតិ។ អេក្វាឌ័របានព្យាយាមសម្រុកក្រុមអាហ្សង់ទីនដើម្បីវាយបកតាមស្មើវិញ ប៉ុន្តែត្រូវបានអាហ្សង់ទីនដាក់មួយទៀតបន្ទាប់កីឡាករ Piero Hincapié បង្កើតកំហុសធ្វើអោយ Messi មានឱកាសប៉ះបាល់យ៉ាងល្អទៅអោយ Martinez ដើម្បីបញ្ចប់ទី។

Article image: https://image-service.onefootball.com/resize?fit=max&h=720&image=https%3A%2F%2Fwp-images.onefootball.com%2Fwp-content%2Fuploads%2Fsites%2F10%2F2021%2F07%2Fimago1003498038h-e1625366817406.jpg&q=25&w=1080

រាត្រីរបស់កីឡាករវ័យក្មេង Hincapié’s កាន់តែអាក្រក់ៗទៅបន្ទាប់ពីរូបគេទទួលបានកាតក្រហមនៅជិតចប់ការប្រកួត ដែលធ្វើអោយ Messi មានឱកាសទាត់ Free-Kick បញ្ចូលទៅនៅនាទីទី៩២ ខណៈចប់ការប្រកួតក្នុងជម្រើសអាហ្សង់ទីនយកឈ្នះលើក្រុមជម្រើសជាតិអេក្វាឌ័រដោយលទ្ធផល៣ទល់នឹង០។ ជ័យជម្នះនេះនឹងធ្វើអាហ្សង់ទីនឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងកូឡុំប៊ីនៅឯ Brasília នៅថ្ងៃអង្គារនេះ៕

ប្រភពព័ត៍មាន៖ One Football