បរទេស៖​ អាហ្សង់ទីនបានកក់កៅអីទៅជួបម្ចាស់ផ្ទះប្រេស៊ីលនិងជាក្រុមការពារតំណែងជើងឯក Copa America រួចរាល់​ហើយ​នៅក្នុងការប្រកួតនាវេលាព្រឹកថ្ងៃពុធនេះ។

Argentina vs. Colombia score: Live updates from Copa America semifinals as Brazil await winner - CBSSports.com

គួរបញ្ជាក់ថា អ្នកចាំទីក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Emiliano Martinez បានជួយសង្គ្រោះបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងចំណោម៥គ្រាប់ហើយរូបគេ​បានជួយ​សង្គ្រោះ​បានរហូតដល់ទៅ ៣ គ្រាប់រីឯអាហ្សង់ទីនធ្វើបានសម្រេច៣គ្រាប់បន្ទាប់ពីបញ្ចប់ម៉ោងប្រកួតធម្មតា ក្រុម​ទាំងពីរទទួលបានលទ្ធផលស្មើគ្នា ១ទល់​និង១។

Excited, Scaloni appreciated the team's effort: "This group continues to push forward" | La Pelotita

ក្រោយយកឈ្នះប៉េរូ ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ ដូច្នេះមាន​ន័យថា​ខ្សែប្រយុទ្ធឆ្នើម Neymar នឹងមានឪកាសដឹកនាំក្រុមជួបប្រកួតជាអតីតមិត្តរួមក្រុមBarcelona គឺប្រធានក្រុមព​ពក​​សអាហ្សង់ទីន Lionel Messi នៅថ្ងៃសៅរ៍ទី១០កក្កដាដូចបំណងប្រាថ្នាហើយ ។

Argentina vs Colombia live stream: Watch Copa America online, TV - Sports Illustrated

គួររំលឹកថាកាលពី ២ ឆ្នាំមុនក្រុមសាំបាប្រេស៊ីលមិនមានវត្តមាន Neymar ខណៈដែលពួកគេ ផ្តួលអាហ្សង់ទីន​នៅ​វ​គ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនពេលឈ្នះពានរង្វាន់ Copa លើកទី ៩ នៅលើទឹកដីខ្លួន​ខ្លួនឯងផងដែរ ។រីឯកា​ពីតែន​ក្រុមMessi វិញមានវ័យជ្រេ ៣៤ ឆ្នាំ បានន័យថាពេលវេលារបស់គេជិតអស់ហើយ​ដើម្បីឈ្នះ​ជើង​ឯក​លើ​ឆាក​អន្តរជាតិធំបំផុតជាលើកដំបូងគេជាមួយក្រុមជម្រើសជាតិក្រោយធ្លាប់បរាជ័យ វគ្គផ្តាច់ព្រ័ត្រ Copa America  ៣ ដងក្នុងនោះ២លើកជាប់គ្នានៅឆ្នាំ២០១៥និង២០១៦ជាមួយឈីលីនិងវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ ជាមួយអាឡឺម៉ង់ផងដែរ៕

ប្រភពព័ត៍មាន៖ Besoccer