បរទេស៖ អាហ្សង់ទីន កាលពីថ្ងៃ​អាទិត្យ​ បានប្រកាស​ថា ពួកគេ​នឹង​ចូលរួម​ក្នុង​យុទ្ធនាការ Copa America ក្នុង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​គឺ​ប្រេស៊ីល បើ​ទោះ​បី​បារម្ភ​ពីការ​ឆ្លង​រាត​ត្បាត​នៃ​ជំ​ងឺ​កូវីដ ១៩ ក៏ដោយ​។

ប្រទេស​នេះ ដំបូង​ឡើយ ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​យុទ្ធនាការ​ប្រចាំ​ទ្វីប​របស់ខ្លួន រួម​ជា​មួយនឹង​ប្រទេស​កូឡុំ​ប៊ី ប៉ុន្តែ កាលពី​១​សប្តាហ៍​មុន សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង​ហៅ​កាត់ថា CONMEBOL បាន​សម្រេច​ប្តូរ​ការ​ប្រកួត​នេះ​ទៅកាន់​ប្រទេស​ប្រេស៊ីល​វិញ​។ អាហ្សង់ទីន បានប្រកាស​ពីការ​ចូល​រួម​របស់ខ្លួន​ក្នុង Copa America ដោយ​សារ​តែ​ស្មារតី​​ភាព​ជា​អ្នក​កីឡា​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។ នេះបើយោង​ទៅ​តាមការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន ក្នុង​សេចក្តី​​ថ្លែង​ការណ៍​មួយ​។ សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ ក្រោយពី​មាន​ពាក្យ​ចរចាម​អារ៉ា​ម​ថា ប្រទេស​នេះ នឹង​ដកខ្លួន​ចេញ​ពី​យុទ្ធនាការ Copa America ដោយ​​សារ​តែកា​រផ្ទុះ​ការ​ឆ្លង​ខ្លាំងនៅ​ប្រេស៊ីល ដែលមាន​មនុស្ស​ច្រើន​ជាង​៤៧ម៉ឺននាក់បាន​ស្លាប់ ដោយ​សារ​តែកូវីដ ១៩​ និង​១៧លាន​នាក់ បាន​ឆ្លង​ជំ​ងឺ​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​២១២​លាននាក់​។

Soccer Football – World Cup – South American Qualifiers – Argentina v Chile – Estadio Unico, Santiago del Estero, Argentina – June 3, 2021 Argentina’s Lionel Messi celebrates scoring their first goal POOL via REUTERS/Juan Mabromata

អាហ្សង់ទីន ក៏រង​គ្រោះ​ខ្លាំង​ដោយសារ​តែ​កូវីដ ១៩ ផង​ដែរ ដោយ​មាន​មនុស្ស​ច្រើន​ជាង​៨ម៉ឺននាក់​បានស្លាប់ និង​ករណី​ឆ្លង​ជិត​៤លាននាក់ ក្នុង​ចំណោមអត្រា​ប្រជា​ជន​៤៥លាន​នាក់​។ Copa America នឹង​ចាប់​ផ្តើម​ប្រកួតនៅ​ថ្ងៃ​ទី​១១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia