បរទេស៖ លោក Pep Guardiola មានបំណងចង់អោយក្រុមមេឃខៀវ Man City ចុះហត្ថលេខានាំយកប្រធានក្រុម Aston Villa កីឡាករ Jack Grealish ព្រមជាមួយនិងខ្សែប្រយុទ្ធឆ្នើម Harry Kane មកកាន់ទឹកដី​ Etihad Stadium នៅរដូវក្តៅនេះយោងគេហទំព័រ​ ESPN ​បានចុះផ្សាយ។

Man City To Sign Jack Grealish In January + Harry Kane To Replace Aguero? |  Man City Transfer Update - YouTube

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានដាក់គោលដៅអាទិភាពលើខ្សែ​ប្រយុទ្ធ​ឆ្នើមក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane មកជំនួសតំណែង Sergio Aguero ដែលបានផ្ទេរទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួន​កាលពី​ដើម​ខែនេះ។

Man City news: Pep Guardiola's frightening XI if Jack Grealish and Harry  Kane signed | Football | Sport - Samachar Central

ប្រភពខាងលើបន្តថាអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Guardiola មានចក្ខុវិស័យវែងឆ្ងាយថាការចុះហត្ថលេខារបស់ Grealish គឺមានសារៈសំខាន់ដូចគ្នានឹង Kane។ ជាមួយគ្នានេះ Man City ជឿជាក់ការផ្ទេរខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស​រូបនេះក្នុងរង្វង់​ទឹក​ប្រាក់ ១០០ លានផោនបន្ទាប់ពី Aston Villa បានឈានដល់កិច្ចព្រមព្រៀងចរចារផ្ទេរយក Emiliano Buendia ក្នុងតម្លៃ៣៣ លានផោន​ពីក្លឹបចំណូលថ្មី Norwich City ដូចគ្នា៕

 

ប្រភពព័ត៍មាន៖ Metro