បរទេស៖ ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីទឹកដីOld Trafford ក្រោយពី​ចំណាយពេលមួយរដូវកាលជាមួយក្រុមជើងឯកអង់គ្លេស២០សម័យរួចមក។ កីឡាករអន្តរជា​តិហូឡង់រូបនេះបានសម្រេចចិត្ត​ផ្ទេរពីក្លឹប​ជើង​​ឯ​ក​​ហូឡង់​គឺ Ajax ក្នុងតម្លៃខ្លួន ៣៥ លានផោនកាលពីរដូវក្តៅឆ្នាំមុនប៉ុន្តែបាន​ត្រឹមតែ​តស៊ូ​ចូលលេងមិនទៀងទាត់​ក្រោមការ​ដឹកនាំ​របស់គ្រូបង្វឹកលោក Ole Gunnar Solskjaerបើទោះបីជារូបគេមិនមានរងរបួសអ្វីក៏ដោយចុះ ។

Van de Beek told he 'doesn't fit Man Utd' as Van der Vaart bills Dortmund  as 'better step' | Goal.com

Van de Beek បង្ហាញខ្លួនបាន ១៩ ដងនៅលីកកំពូលអង់គ្លេសនៅរដូវកាលមុនប៉ុន្តែចូលលេងជម្រើស១១នាក់ដំបូងបានតែ ៤ ប្រកួត​ប៉ុណ្ណោះព្រោះតែលោក Solskjaer ពេញចិត្តដាក់អោយPaul Pogba, Scott McTominay និង Fred លេងនៅតំ​បន់​បម្រើនេះ​ជំនួស​រូបគេ ។

Donny van de Beek: Man Utd midfielder out of Netherlands' Euro 2020  campaign through injury | Football News | Sky Sports

ទោះបីហាក់ដូចជាខកបំណងនៅរដូវកាលដំបូង Van de Beek នៅតែមានឪកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិហូឡង់ សម្រាប់ព្រឹត្តការណ៏ប្រកួតពានរង្វាន់Euro ឆ្នាំ២០២០ ខណៈដែលក្លឹបRoma កំពុងសម្តែងការចាប់អារម្មណ៏ចង់បានរូបគេទៅរួមក្រុម។ យ៉ាង​ណាមិញMan.Utdអាចនិងលក់កីឡាករវ័យ២៤ឆ្នាំរូបនេះក្នុងតម្លៃតិចជាងពេលដែលក្លឹបនាំយករូបគេពីលីកកំពូលហូឡង់ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportskeeda