បរទេស៖ ក្លឹបមេឃខៀវ Manchester City រំពឹងថានឹងបង្កើនប្រាក់ចំណូលទឹកប្រាក់ចំនួន ៧០ លានផោនក្នុងការលក់កីឡាករឆ្នើមៗ មួយ​ចំនួន​នៅ​រដូវក្តៅនេះ។ កីឡាករមានសមត្ថភាពវ័យក្មេងមួយចំនួនដែលក្លឹបមិនសូវបានដាក់អោយលេងកំពុងទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹប​​ផ្សេងៗ​នៅ ទ្វីបអឺរ៉ុបខណៈកីឡាករដែលបានបង្ហាញទម្រង់លេងបានជាប់លាប់ដូចជា Riyad Mahrez , Raheem Sterling និង Bernado Silva ក៏ស្ថិតក្នុងការលក់ចេញផងដែរ។

Paper Talk: Arsenal linked with staggering £120m double raid on Man City

ដូច្នេះប្រសិនជាការចាកចេញរបស់ពួកគេនឹងធ្វើអោយលោក Pep Guardiola បន្តមានសក្តានុពលប្រឡូក​ចូលក្នុង​ទីផ្សារ​នៃ​ការទិញដូរ​កីឡា​ករនៅរដូវក្តៅនេះ ។ទោះបីឈ្នះជើងឯកPremier League ជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ប៉ុន្តែអ្នកចាត់ការទូទៅ​សញ្ជាតិ​អេស្បាញវ័យ៥០ឆ្នាំរូបនេះនៅតែចង់បានខ្សែប្រយុទ្ធជួរមុខពិសេសអាចលេងនៅបម្រើប្រយុទ្ធស្លាបដូចជាប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane របស់ក្រុម​មាន់​ខ្នាយ​មាស Tottenham និងប្រធានក្រុមAston Villa កីឡាករ Jack Grealish ។

Man City want £250m Jack Grealish and Harry Kane transfers as Man Utd and  Liverpool warned | Football | Sport | Express.co.uk

លោក Pep Guardiola ក៏សង្ឃឹមថាក្លឹបអាចបន្តនាំមុខគូប្រជែងរបស់ខ្លួនដោយត្រៀមយោងលើការចំណាយដែល​បានគ្រោងទុកស្រប​ពេល​ដែលកីឡាករវ័យក្មេងមានតម្លៃខ្លួនខ្ពស់បានមកពីការលក់ពួកគេ៕

 

ប្រភពព័ត៍មាន៖ Daily Mail