បរទេស៖ សមា​ជិក​៨​ក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិកចំនួន​១១​របស់​សហ​ព័ន្ធ​កីឡាអាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេម បាន​ជំ​ទាស់​នឹង​សំណើ​របស់​ប្រទេស​វៀត​ណាម ក្នុងការ​ព្យា​យាម​យុទ្ធនា​ការ​ប្រចាំ​តំបន់​មួយ​នេះ ដោយសារ​តែ​​ការ​បារម្ភ​​លើ​ការ​ឆ្លង​វីរុសកូវីដ ១៩​។

នេះ​បើយោង​ទៅ​តាម​ក្រុម​ប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី​ ហៅ​កាត់ថា OCM​។ ការិយាល័យ​សហ​ព័ន្ធកីឡា​ស៊ីហ្គេម បាន​អំពាវនាវ​ឲ្យ​មានកិច្ច​ប្រជុំ​ពិសេស​មួយ កាលពីថ្ងៃពុធ ដើម្បី​ពិភាក្សា​ទៅលើ​សំណើ​នេះ។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​ឲ្យ​ដឹង​ពី ក្រុម​ប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​។ វៀត​ណាម នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម រយៈពេល​២​ឆ្នាំ​ម្តង ចាប់​ពីថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ទី​២ ខែធ្នូ ឆ្នាំ​២០២១​នេះ​។ កាលពីព្រឹកថ្ងៃពុធ បណ្តាញ​សារ​ព័ត៌មាន​វៀត​ណាម បាន​ចេញផ្សាយ​ថា ប្រទេស​នេះ បាន​ជូនដំណឹង​ឲ្យ​រដ្ឋ​ជ​សមា​ជិក​ពីគម្រោង​របស់​ខ្លួន​​ក្នុងការ​ពន្យារ​ពេល​ព្រឹត្តិ​ការណ៍​កីឡា​នេះ រហូត​ដល់ខែកក្កដា ឆ្នាំ​២០២២ ដោយ​សារ​តែ​ស្ថានភាព​កូវីដ ១៩​។

ក្រុម​ប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖ «ដោយ​សារ​តែ​ការកើន​ឡើង​ករណី​ឆ្លង​កូវីដ ១៩ នៅក្នុង​តំបន់ គណៈ​កម្ម​ការរៀប​ចំ​ការ​ប្រកួត​របស់​វៀត​ណាម ចង់​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១​នេះ ទាំង​មាន​​សុវត្ថិភាព និង​សន្តិសុខ​»​។ ទោះ​បី​ជា​យ៉ាងណា សមា​ជិក​ចំនួន​១១​ក្នុង​ចំណោម​រដ្ឋ​ជា​សមា​ជិក​ទាំង​១១ បាន​ជំទាស់​នឹង​​ការ​ពន្យា​ពេលនេះ ដោយ​សារ​តែ​​មាន​កម្ម​វិធី​កីឡា​ដ៏មមា​ញឹក​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia