បរទេស៖ ក្លឹប Barcelona កំពុងពិចារណាលើការចុះកុងត្រាយក Raheem Sterling របស់ក្រុម Manchester City នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ។

Barcelona want to sign Sterling — manchester-city, epl, barcelona

កីឡាករវ័យ ២៦ ឆ្នាំដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសរបស់ Gareth Southgate សម្រាប់ព្រឹត្តិការណ៍ Euro 2020 នេះបានលេចចេញនៅពាក្យចចាមរាមថារូបគេត្រូវបានក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការនាំយកទៅជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Ousmane Dembele។ បើយោងតាមគេហទំព័រ Sport បានអោយដឹងថា Barcelona ជឿជាក់ថាពួកគេអាចរៃអង្គាសប្រាក់បានពីការលក់កីឡាករមួយចំនួនចេញនៅក្នុងរយៈប៉ុន្មានខែខាងមុខនេះហើយសង្ឃឹមថានឹងចាប់ផ្តើមចរចារលើ Sterling នាពេលឆាប់ៗនេះ។

Barcelona Could Pursue Raheem Sterling If Ousmane Dembele Leaves Camp Nou

Raheem Sterling នៅសល់រយៈពេល ២ ឆ្នាំទៀតប៉ុណ្ណោះនៃកិច្ចសន្យារបស់គាត់ជាមួយ Man City ខណៈក្លឹបកំពុងពិចារណាចង់លក់កីឡាកររូបនេះចេញនៅរដូវក្តៅនេះដើម្បីប្រមូលថវិកាយកទិញខ្សែបម្រយុទ្ធ Jack Grealish និង Harry Kane។ ចាប់តាំងពីចាកចេញពីហង្សក្រហម Liverpool កាលពីខែកក្កដាឆ្នាំ ២០១៥ Sterling អាចរកបាន ១១៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩២ សម្រាប់ Man City ដោយធ្លាប់ឈ្នះពាន Premier League ៣ ដង, Carabao Cup ៥ ដងនិង FA Cup ១ ដង៕

 

ប្រភពព័ត៍មាន៖ Sportsmole