បរទេស៖ ក្លឹប Borussia Dortmund បានច្រានចោលការដេញថ្លៃចំនួន ៦៧ លានផោនពីក្លិប Manchester United សម្រាប់កីឡាករ Jadon Sancho។

Man United 'have £67m Sancho bid rejected by Dortmund'

ក្លឹបម្ចាស់ជើងឯកលីគកំពូងអង់គ្លេស ២០ សម័យមួយនេះត្រូវបានគេជឿជាក់ថាបានដោះស្រាយលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Jadon Sancho រួចរាល់ហើយ ដោយអ្នកសារព័ត៌មានអ៊ីតាលីឈ្មោះ Fabrizio Romano បានអះអាងថាកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំត្រូវបានព្រមព្រៀងរវាងភាគីទាំងពីរ។ ទោះយ៉ាងណា Man United មិនទាន់យល់ព្រមថ្លៃឈ្នួលជាមួយនឹងក្លឹប Dortmund នៅឡើយទេ ដោយក្លិបយក្សនៅ Bundesliga បានទាមទារប្រាក់ទឹកប្រាក់ចំនួន ៩៥ លានអឺរ៉ូ (៨២ លានផោន) សម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ។

Jadon Sancho Will Leave Borussia Dortmund, Says Executive

បើយោងតាមសារព័ត៌មាន BBC Sport បានអោយដឹងថាក្រុមរបស់លោក Ole Gunnar Solskjaer បានដាក់សំណើរចំនួន ៦៧ លានផោនសំរាប់កីឡាករវ័យ ២១ ឆ្នាំ ប៉ុន្តែវាត្រូវបានច្រានចោលភ្លាមៗដោយក្លឹប BVB។ តាមរបាយការណ៍បានអះអាងថា Man United បច្ចុប្បន្នកំពុងពិចារណាថាតើត្រូវផ្តល់សំណើរថ្មីដែលល្អជាងមុន រឺក៏អត់៕

 

ប្រភពព័ត៍មាន៖ Sportsmole