បរទេស៖ ក្រោយពីមិនទទួលបានជោគជ័យជាមួយអតីតក្លឹបChelsea និង Man.Utd លោក Jose Mourinho ជឿជាក់ថាការប្រកួតពានរង្វាន់ ជើងឯកទ្វីបអឺរ៉ុបជាដំណាក់កាលដ៏ល្អឥតខ្ចោះសម្រាប់​បញ្ជាក់​ពីសមត្ថភាព​របស់​កីឡា​​ករRomelu Lukaku ក្នុងនាមជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងពិភពលោក។កីឡាករអន្តរជាតិបែលហ្សិករូប​នេះធ្លាប់លេងក្រោមការ​បង្វឹក​របស់​​​អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ ក្នុងរយៈពេល ដ៏ខ្លីនៅក្រុម Chelsea មុនពេលត្រូវបានលោក ​Mourinho​ ដែល​មាន​រហស្ស​នាម Special One បាននាំយករូបគេមកMan. Utd នៅរដូវ ក្តៅឆ្នាំ ២០១៧ ។

Man Utd news: Romelu Lukaku insists he is not finished article ahead of  Chelsea clash - 7M sport

អតីតគ្រូបង្វឹកTottenhamបានប្រាប់គេហទំព័រ The Times យ៉ាងដូច្នេះថាៈ ដល់ពេលវេលាដ៏អស្ចារ្យសម្រាប់គាត់ហើយ នៅឯ Chelsea គាត់នៅក្មេង។ ហើយជាមួយ Man. Utd គាត់នៅតែត្រូវការពេលវេលាដែលអភិវឌ្ឈសមត្ថភាព ។ប៉ុន្តែ នៅ Inter គាត់បានក្លាយជា កីឡាករ ពូល និងទទួលបានការស្រឡាញ់ដ៏ធំធេងពីអ្នកគាំទ្រព្រមទាំងគ្រូបង្វឹក។

The real reason why Romelu Lukaku snubbed Antonio Conte and Chelsea for Manchester  United - football.london

Lukaku ធ្លាប់រកគ្រាប់បាល់បាន១១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥២ ប្រកួតនៅ Premier League ជាមួយក្លឹប៤ ផ្សេងគ្នាមាន West Brom និង Everton ផងដែរប៉ុន្តែចុងក្រោយគឺមិនសូវទទួលបានជោគជ័យជាមួយក្លឹបចុងក្រោយរបស់ Ole Gunnar Solskjaerនោះទេ ។ ផ្ទុយទៅវិញកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្កើតកេរ្តិ៍ឈ្មោះឡើងវិញជាមួយក្រុម Inter Milanក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក  Antonio Conte អោយឈ្នះជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍៕

 

ប្រភពព័ត៍មាន៖ Metro