បរទេស៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមបិសាចក្រហមកីឡាករ Jesse Lingard ត្រូវបានរាយការណ៍បានប្រាប់លោក Ole Gunnar Solskjaer អំពីបំណងប្រាថ្នារបស់គេចង់នៅជាមួយបិសាចក្រហមបន្តទៀត។

Jesse Lingard Reveals Mother's Illness Has Affected His Manchester United  Form | Bleacher Report | Latest News, Videos and Highlights

Jesse Lingard បានជួបប្រទះនឹងការមិនសូវបានចូលលេងអោយក្រុម Manchester United កាលពីពាក់កណ្តាលរដូវកាល២០២០/២១នេះ ប៉ុន្តែរូបបានចាប់ផ្តើមបង្ហាញទម្រង់លេងបានល្អឡើងវិញប៉ុន្មានពីបានចូលរួមជាមួយនឹងក្លឹប West Ham កាលពីខែមករាក្នុងលក្ខខណ្ឌខ្ចីជើង។

Jesse Lingard leaves door open to West Ham return as he heads back to  Manchester United | Evening Standard

បើយោងទៅតាមសារព័ត៍មាន The Sun បានអោយដឹងថា Jesse Lingard បានទំនាក់ទំនងលោក Ole Gunnar Solskjaer អំពីបំណងរបស់គេចង់ស្នាក់នៅក្លឹបបិសាចក្រហម Manchester United បន្តទៀត ហើយរូបក៏បានប្រាប់មិត្តរួមក្រុមរបស់គេអំពីរឿងនេះផងដែរ។ ខ្សែបម្រើអន្តរជាតិអង់គ្លេសនៅសល់កិច្ចសន្យាត្រឹម១២ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Manchester United ប៉ុន្តែត្រូវបានគេរំពឹងថាកីឡាកររូបនេះនឹងទទួលបានកុងត្រាថ្មីពីក្លឹប៕

 

ប្រភពព័ត៍មាន៖ Sp0rtsmole