បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal បានទាក់ទងជាមួយក្រុមបិសាចក្រហម Manchester United ជុំវិញស្ថានភាពរបស់ Donny van de Beek នៅឯក្លឹប។

Van de Beek accused by Van Basten of making Man Utd move with 'big boy'  attitude | Goal.com

អតីតកីឡាករ Ajax រូបនេះមិនសូវជាបានបង្ហាញខ្លួនទេនៅ Old Trafford អំឡុងយុទ្ធនាការ ២០២០-២១ នេះរូបគេអាចបង្ហាញខ្លួនចំនួន៣៦លើកគ្រប់កម្មវិធីទាំងអស់ ប៉ុន្តែរូបគេអាចជាប់ជម្រើស១១នាក់ដំបូងបានត្រឹមតែ៤ដងប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League។ជាលទ្ធផល Van de Beek ត្រូវបានមានពាក្យចចាមរាមក្នុងការចាកចេញពីទឹកដី Old Trafford ហើយគាត់គ្រោងនឹងធ្វើការជជែកជាមួយលោក Ole Gunnar Solskjaer អំពីអនាគតរបស់ខ្លួននៅរដូវក្តៅនេះ។

Donny van de Beek: Man Utd midfielder out of Netherlands' Euro 2020  campaign through injury | Football News | Sky Sports

បើយោងទៅតាមសារព័ត៌មាន 90Min បានរាយការណ៍ថាក្រុម Arsenal បានធ្វើការទាក់ទងមួយក្រុម Man United ក្នុងគោលបំណងចង់នាំយកកីឡាកររូបនេះទៅកាន់ទឹកដី Emirate នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏កុងត្រារបស់ Van de Beek ជាមួយនឹង Man Utd គឺនៅសល់ដល់ទៅ៤ឆ្នាំទៀតឯណោះ ជាពិសេសរូបគេទើបតែត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ Euro 2020 ដោយសារតែបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ Sportsmole