បរទេស​៖ កំពូលខ្សែប្រយុទ្ធ Lionel Messi មិនជឿថាក្រុមជម្រើសជាតិអាហ្សង់ទីននិងពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនទាំងស្រុង​ពេក នោះទេ។ ការលើកឡើងរបស់កាពីតែនក្រុមរូបននេះគឺមុនព្រឹត្តការណ៏ប្រកួតពានរង្វាន់ដ៏ធំប្រចាំទ្វីបអាមេរិក Copa America ដែលកំពុងចាប់ផ្តើមក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។

Messi, and a new record with the Argentinian selection in the...

គួរបញ្ជាក់ថា Messi បានដើរតួនាទីជាកីឡាករល្អបំផុតរបស់លើពិភពលោកជាង១ទសវត្សមកហើយ ប៉ុន្តែបើទោះបីជាម្ចាស់​ពានបាល់​មាស៦សម័យរូបនេះទទួលបានជោគជ័យច្រើនបំផុតសម្រាប់ក្លឹបបាល់ទាត់​អាជីពនិងពាន​រង្វាន់​កិត្តិយស​ផ្ទាល់ខ្លួន​យ៉ាង​ណា​ក៏ដោយ។ ប៉ុន្តែសម្រាប់ជម្រើសជាតិពពកសអាហ្សង់ទីននៅលើ ឆាកអន្តរជាតិវិញកីឡាករវ័យ៣៣ឆ្នាំរូប​នេះនៅ​ឡើយ​មិន​ទាន់ទទួលបានជោគជ័យសម្រាប់ជម្រើសជាតិនៅឡើយទេ ខណៈការប្រកួតចុងក្រោយបំផុតនោះគឺបាន​ត្រឹម​នាំ​អាហ្សង់ទីន​ក្លាយ​ជាជើងឯករងពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនាពេលកន្លងមក។

Lionel Messi Confesses to Worrying About Contracting Covid-19 -  Marketshockers

អាហ្សង់ទីននិងបើកការប្រកួតរបស់ពួកគេនៅថ្ងៃអង្គារទី១៥នេះជាមួយអតីតគូសត្រូវចាស់គឺក្រុមជម្រើសជាតិ ឈីលីដែល​ធ្លាប់បាន បំបាក់ Messi និងមិត្តរួមក្រុមនៅក្នុងព្រឹត្តការណ៏ប្រកួតពានរង្វាន់នេះកាលពីវគ្គផ្តាច់ព្រ័ត្រ២ឆ្នាំជាប់គ្នា (២០១៥ និង ២០១៦)៕

 

ប្រភពព័ត៍មាន​៖ Goal