បរទេស៖ Cristiano Ronaldo បាននិយាយថាការរំពឹងទុកជុំវិញអនាគតរបស់គាត់នៅក្លឹប Juventus ក្នុងរដូវកាលដោះដូរកីឡាករនៅរដូវក្តៅនេះនឹងមិនមានផលប៉ះពាល់ដល់ទម្រង់លេងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើយ។
Cristiano Ronaldo បាននិយាយប្រាប់សន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុមជម្រើសជាតិហុងគ្រីថា៖ «ខ្ញុំបានលេងនៅកម្រិតកំពូលរបស់ខ្ញុំជាង១៨ឆ្នាំហើយ។ ដូច្នេះរឿងទាំងអស់នេះមិនបានប៉ះពាល់ដល់ខ្ញុំឡើយ»។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាលរូបនេះបានបន្តថា «ប្រសិនបើខ្ញុំនៅអាយុ១៨/១៩ឆ្នាំ, ខ្ញុំមិនប្រហែលជាគេងមិនលក់ឡើយ ដោយត្រូវគិតអំពីអនាគតខ្លួនឯង។ ប៉ុន្តែឥឡូវខ្ញុំអាយុ៣៦ឆ្នាំហើយ, តើខ្ញុំនឹងនៅ Juv បន្តរឺ? វាមិនទាន់ជាបញ្ហានៅឡើយទេ។ អ្វីក៏ដោយអោយតែកើតឡើងគឺសុទ្ធតែល្អបំផុតសម្រាប់ខ្លួនខ្ញុំផ្ទាល់។ ប៉ុន្តែឥឡូវនេះខ្ញុំកំពុងផ្តោតអារម្មណ៍លើ Euro ខ្ញុំចង់ឈ្នះវា ហើយចង់មានការគិតវិជ្ជមានលើការប្រកួតដំបូងរបស់ពួកយើង»៕
ប្រភពព័ត៍មាន៖ Sportsmole