បរទេស៖ Man City បានដាក់កីឡាករចំនួន ៧ នាក់នៅក្នុងបញ្ជីផ្ទេរចេញពីទឹកដី Etihad Stadium  ក្នុងគោលបំណង​ដើម្បីប្រមូល​ថវិកាត្រៀមចុះហត្ថលេខានាំយកកំលាំងថ្មីមករួមក្រុមនៅមុនរដូវកាលថ្មី២០២១-២០២១ចាប់ផ្តើម។ អ្នកចាត់ការទូទៅ​សញ្ជាតិ Pep Guardiola កំពុងសម្លឹងរកការពង្រឹង​តំបន់ពីរសំខាន់បំផុតសម្រាប់ក្រុមគឺ ខ្សែបម្រើនិងប្រយុទ្ធ ដែលក្នុងនោះ​កីឡាករគោលដៅ​អាទិភាពនាំយកប្រធានក្រុម Aston Villa កីឡាករ Jack Grealish និងប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ។

Man City want £100m Jack Grealish transfer with Harry Kane to follow - but  questions over whether Aston Villa captain would start for Premier League  champions

ក៏ព្រោះតែការចាកចេញរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero ទៅកាន់ក្លឹបអ្នកមានបុណ្យ  Barcelona នាំអោយក្រុមជើងឯកPremier League សង្ឃឹមថានឹងចុះកុងត្រានាំយកខ្សែប្រយុទ្ធកណ្តាលជួរមុខ  Kane គឺស្ថិតក្នុ​ង​បញ្ជីចង់បានបំផុត។ក្នុងនោះផងដែរ Grealish គឺជាកីឡាករដែលលោកPep Guardiola កោតសរសើរពីសមត្ថភាព​របស់គេខ្លាំងបំផុតម្នាក់ដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់Man.City នោះគឺកីឡាករទាំង ពីររូបនេះមានតម្លៃខ្លួន​ក្នុងម្នាក់មិនក្រោម១០០លានផោននោះទេ។

Pep Guardiola felt Manchester City's 'incredible quality' showed in cup  final | Jersey Evening Post

បើយោងគេហទំព័រ Birmingham Mail បានឱ្យដឹងថាខ្សែបម្រើ Bernardo Silva និង Joao Cancelo គឺជាកីឡាករ ២ នាក់ក្នុងចំណោមកីឡាករទាំង៧រូប ដែល Man City ត្រៀមដាក់លក់ ជាមួយគ្នានេះដែរ Raheem Sterling, Gabriel Jesus, Riyad Mahrez និង Ilkay Gundogan ដែលជាប់ជម្រើស១១នាក់ដំបូងទៀត​ទាត់បំផុតកន្លងមកនោះក៏​មាន​ទំនាក់​ទំនងក្នុងការចាកចេញផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole