បរទេស៖ Cristiano Ronaldo បានទទួលនូវសំណើរជាទឹកប្រាក់ប្រមាណ ១៧ លានផោនពីសំណាក់អតីតក្លឹប Man Utd ក្រោយ ពីមិនពេញ​ចិត្តនិងលទ្ធផលរបស់ក្លឹបនៅរដូវកាលចាស់ ២០២០-២០២១។ ខណៈកាវិលត្រលប់ដ៏គួរ​ឱ្យចាប់អារម្មណ៍​ទៅ​កាន់កីឡដ្ឋាន Old Trafford នាលីកកំពូល Premier League  នៅតែជារឿងដែលត្រូវបានបណ្តាញសារពត៌មាន​យកមកចុះផ្សាយជារឿយៗ ។ទោះយ៉ាងណាម្ចាស់ពានបាល់មាស៥សម័យវ័យ៣៦ឆ្នាំ រូបនេះធ្លាប់បានបញ្ជាក់ថាខ្លួនមាន​អារម្មណ៏ធុញទ្រាន់និង ការលើកឡើងពីអនាគត ក៏ព្រោះតែពេលនេះ Ronaldo កំពុងតែផ្តោតការយកចិត្តទុកដាក់ដឹកនាំ​ជម្រើស​ជាតិព័រទុយហ្គាល់ ដើម្បីការពារតំណែងជើងឯកEuropean Championship ២០២០ របស់ពួកគេ ។ បើទោះ​បីជា​នៅមានកិច្ចសន្យា ១២ ខែទៀតយ៉ាងណាក៏ដោយ។

Cristiano Ronaldo: I'm as motivated as in 2004, or maybe more | Marca

យោងគេហទំព័រអ៊ីតាលី ​​Gazzetta dello Sport បានចុះផ្សាយថា Ronaldo មានបំណងចង់ផ្ទេរទៅលីកកំពូលបារាំងគឺក្លឹប  Paris Saint-Germain ប្រសិនរូបគេអស់អាល័យពីក្លឹប Juventus ប៉ុន្តែ អតីតក្លឹបដែលធ្លាប់សាងភាពល្បីល្បាញអោយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះកាលពីជាង១ទសវត្សមុន គឺ Man Utd មានបំណងចង់ប្រជែងឆក់យកឪកាស នាំវីរបុរសរបស់ខ្លួនរូបនេះវិលត្រលប់មកវិញអោយខាងតែបាន។ប្រភពខាងលើបន្តថាៈក្រោយពីសុខចិត្តចំណាយទឹកប្រាក់ ១៧ លានផោនក្នុងមួយឆ្នាំដើម្បីចង់រួមរស់ជាមួយ Ronaldo ឡើងវិញហើយនោះMan.Utdក៏ត្រៀមនិងដាក់ខ្សែបម្រើ Paul Pogbaក្នុងកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយJuventus ស្របពេលអនាគតរបស់កីឡាករអន្តរជាតិបារាំង​រូបនេះនៅ​មិនទា​ន់​ប្រាកដប្រជាជាមួយក្លឹបនៅឡើយនោះ។

Record-breaker Cristiano Ronaldo commands audience he deserves | Cristiano  Ronaldo | The Guardian

ទោះបីមានវ័យជ្រេបន្តិចប៉ុន្តែRonaldo នៅតែអាចរកបាន ២៩ គ្រាប់ក្នុងការប្រកួតចំនួន ៣៣ ប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន​និងបានឈ្នះពានCapocannoniere នៅ SerieA  ផងដែរ ។ រដូវកាលដំបូងជាមួយMan.Utd Ronaldo ក៏ធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៣ ដងនិង Champions League មួយលើកផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole