បរទេស៖ បើទោះបីក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ កំពុងតែស្ថិតក្នុងប្រធានបទនៃការពិភាក្សាមួយទៅលើរូបមន្តប្រកួតដែលក្រុមជម្រើសជាតិមួយនេះ គួរតែលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Frank de Boer កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គ១៦ក្រុមរួចជាស្រេច សម្រាប់ការវិលត្រឡប់ទៅកាន់យុទ្ធនាការដ៏ធំមួយរបស់ពួកគេ។
ក្រុមជម្រើសជាតិហូឡង់ និងឈុតអាវពណ៌ទឹកក្រូចរបស់ពួកគេ បានអវត្តមានពីយុទ្ធនាការបែបនេះ អស់រយៈពេល៧ឆ្នាំមកហើយ បើគិតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ប៉ុន្តែ ពួកគេបានអបអរការវិលត្រឡប់របស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងទីក្រុង Amsterdam កាលពីចុងសប្តាហ៍មុន។ នៅពីមុខអ្នកគាំទ្រជិត១៦០០០នាក់ ដែលក្នុងនោះក៏មានវត្តមានព្រះអង្គម្ចាស់ Willem-Alexander និងម្ចាស់ក្សត្រី Maxima ដែរនោះ ក្រុមរបស់លោក De Boer បានដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅ តារយៈគ្រាប់បាល់បញ្ចូលទីរបស់ខ្សែការពារស្លាប Denzel Dumfries នៅជិតបញ្ចប់ការប្រកួត។
នេះគឺជាជ័យជម្នះជាលើកទី១របស់ពួកគេ ក្នុងព្រឹត្តិការណ៍ Euro បើគិតចាប់តាំងពីឆ្នាំ២០០៨ ហើយការដណ្តើមបានជ័យជម្នះមួយផ្សេងទៀតលើក្រុមជម្រើសជាតិអូទ្រីស នាកីឡដ្ឋាន Johan Cruyff Arena ក្នុងពូល C នៅរាត្រីនេះ នឹងជួយឲ្យពួកគេឈ្នះកៅអីទៅវគ្គបន្ត៕
ប្រភពព័ត៌មាន៖ Channel News Asia