បរទេស៖ ខ្សែការពារ Harry Maguire បានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកួតយូរ៉ូ ២០២០ សម្រាប់ពូល D ពេលអង់គ្លេស​ត្រូវ​បើកទ្វារកីឡាដ្ឋាន Wembley ទទួលភ្ញៀវវស្កុតឡេននៅថ្ងៃទី១៩ត្រូវនិងថ្ងៃសៅរ៏វេលាម៉ោង២រំលងអធ្រាត​។ ប្រធានក្រុមបិសាចក្រហម Manchester United វ័យ ២៨ ឆ្នាំរូបនេះបានបានសម្រាកព្យាបាលរបួសកជើងអស់​រយៈពេលជាងមួយខែមកហើយ។

Report reveals when Maguire is planning to be fit for England - Football365

ខ្សែការពារក្រុម​ Aston Villa កីឡាករ Tyrone Mings បានដើរតួនាទីជំនួស Maguire រួមជាមួយ John Stones ក្នុងពេលទទួលជ័យជម្នះ ១ទល់និង០ កាលពីចុងសប្តាហ៍កន្លងលើក្រុមក្រឡាអុកក្រូអាត។ Maguire បានបញ្ជាក់ប្រាប់​យ៉ាង​ដូច្នេះថា «ខ្ញុំមានអារម្មណ៍ល្អដោយ​អាចវិល​ត្រលប់​មកហ្វឹកហាត់បានហើយ និងកំពុងរង់ចាំការប្រកួត»។

Harry Maguire believes he can make bench for England's last group game |  England | The Guardian

អតីតខ្សែការពារកណ្តាល Hull City  និង Leicester បានរងរបួសនៅសប្តាហ៏ទី៣៤ក្នុងការប្រកួតក្របខណ្ឌ  Premier League របស់ Man Utd ជាមួយនឹង Aston Villa កាលពីថ្ងៃទី ៩ ខែឧសភាកន្លងទៅ។ Maguire បានខកខានការប្រកួតចុងក្រោយនៅក្របខណ្ឌ  Premier League ព្រម​ទាំងពានរង្វាន់ Europa League ពេលចាញ់ Villarreal នៅវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងការប្រកួតកំដៅសាច់ដុំជាមួយនឹងអូទ្រីសព្រមទាំងរ៉ូម៉ានី​មុនព្រឹត្តការណ៏ប្រកួត Euro ២០២០ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC