បរទេស៖ ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងប្រើប្រាស់ពេលវេលា ១០នាទី កំលុងពេលប្រកួត ជាមួយដាណឺម៉ាក ដើម្បីចូលរួមរំលឹក​ដល់​ព្រឹត្តការណ៏​ដែលបានកើតមានឡើងទៅលើកីឡាករ Cristian Eriksen នាពេលកន្លងមក។ គួររំលឹកថាខ្សែបម្រើក្រុម Inter Milan រូបនេះបាន​កំពុង​សម្រាកព្យាបាលនៅឯមន្ទីរពេទ្ យបន្ទាប់ពីគាត់បានទទួលរងនូវជំងឺគាំងបេះដូងនៅកីឡាដ្ឋានក្នុង​កំឡុង​​​​ពេលដែលម្ចាស់ផ្ទះ​ដាណឺ​ម៉ាក​ចាញ់ការប្រកួតបើកឆាកពានរង្វាន់អឺរ៉ូ ២០២០ នៅប្រទេសហ្វាំងឡង់ក្នុងទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍។​ រីឯអ្នកគាំទ្រ​ដាណឺម៉ាក​វិញ​ផង​ដែរក៏កំពុងរៀបចំផែនការដោយបង្ហាញពីភាពអបអរសាទរ​ដល់ ​​Eriksen ដូចគ្នា។

Lukaku: 'I want to visit Eriksen' - Football Italia

ខ្សែប្រយុទ្ធ Romelu Lukaku ដែលជាមិត្តរួមក្រុម Eriksen នៅឯក្លិប Inter Milan បាននិយាយថា៖ «យើងនឹងដាក់​បាល់​ចុះដើម្បីទះ​ដៃអបអរសាទរ។ មានកីឡាកររបស់យើងជាច្រើនបានលេងជាមួយគាត់ ប៉ុន្តែថ្ងៃស្អែកយើងនឹងនៅទីនោះ ដើម្បីឈ្នះការប្រកួតដែលជារឿងប្រឈមដ៏ពិបាកមួយ»។​​

Denmark's Christian Eriksen collapsed on the field. He is responsive and  awake. - The New York Times

ពេលវេលាដែលបានចំណាយសម្រាប់ធ្វើពិធីមួយនេះ ត្រូវបានជ្រើស​រើស​​ឡើង​ក៏​ព្រោះតែ ​Eriksen ពាក់​អាវ​លេខ​១០ នៅក្នុងក្រុមជម្រើសជាតិ។ Lukaku ដែលបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការទទួលជ័យជម្នះ ៣ទល់និង០ សម្រាប់ប៊ែលហ្សិកពេលផ្តួលរុស្ស៊ីកាល​ពីថ្ងៃសៅរ៍​ដូចគ្នាក៏បានស្រែកជា​សារគាំទ្រដល់ Eriksen នៅមុខកាមេរ៉ានាក្បែរទីលានប្រកួតក្រោយរកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រាប់ទី២។ ​ជំនួបរវាង​បែល​ហ្សិក​​និងដាណឺម៉ាកវេលាម៉ោង១១យប់នារាត្រីថ្ងៃព្រហស្បត្ត៏នេះក៏និងត្រូវធ្វើឡើងនៅនៅ​កីឡដ្ឋាន Parken ដែលជាកន្លែងដែល Eriksen បានដួលសន្លប់ ខណៈ​អ្នក​ចាត់ការទូទៅ Kasper Hjulmand របស់ដាណឺម៉ាកបាននិយាយថា៖ «វាពិតជារំជួល​ចិត្ត​ខ្លាំងណាស់​ដែល​អ្វីៗ​បានវិលត្រឡប់​មករកភាព​ប្រក្រតី​ឡើងវិញ»៕

 

ប្រភពព័ត៍មាន៖ BBC