បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានធ្វើការដេញថ្លៃជាលើកដំបូងលើខ្សែការពារឆ្នើមរបស់ក្លឹប Real Madrid កីឡាករ​ Raphael Varane។

Manchester United handed massive Raphael Varane transfer blow

អតីតកីឡាករក្លឹប Lens រូបនេះបច្ចុប្បន្នកំពុងបំពេញភារកិច្ចជួយក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែរូបគេនៅតែបន្តមានពាក្យចចាមរាមទាក់ទងនឹងការផ្ទេរចាកចេញពីទឹកដី Bernabeu នៅរដូវក្តៅនេះ។ Varane នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្នុងរយៈ១២ខែទៀត ហើយរូបគេត្រូវគេជឿជាក់មិនមានគម្រោងក្នុងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Real Madrid ឡើយ, ដូច្នេះមានន័យថាក្លឹប Real Madrid ទំនងជាអាចនឹងសម្រេចចិត្តកីឡាកររូបនេះអំឡុងទីផ្សារដោះដូរកីឡាកររក្តៅនេះហើយ។

Raphael Varane contract latest - Real offer new deal

ក្លឹប Manchester United បានកំណត់ខ្សែការពារអន្តរជាតិបារាំងរូបនេះជាគោលដៅរបស់ខ្លួនក្នុងរយៈពេលវែង ដើម្បីយកមកចាប់ដៃគូរជាមួយនឹងប្រធានក្រុមរបស់ពួកគេ Harry Maguire ហើយបើយោងទៅតាមសារព័ត៍មាន Manchester United Evening News បានចុះផ្សាយថាបច្ចុប្បន្នក្លឹបបិសាចក្រហមបានឈានទៅមុខបន្ថែមទៀតហើយដោយពួកគេបើកការដេញថ្លៃ៥០លានផោនជាលើកដំបូងទៅក្លឹប Real Madrid។ ប្រភពដដែលបានបន្តថាការដេញថ្លៃនេះអាចនឹងបរាជ័យយ៉ាងឆាប់រហ័ស ដោយក្លឹប Real Madrid គឺបានទាមទារដល់ទៅ៨០លានផោនឯណោះ, ប៉ុន្តែដោយសារស្ថានភាពកុងត្រារបស់ Varane ទើបក្លឹប Man United រំពឹងថាក្លឹប Real Madrid នឹងទម្លាក់តម្លៃខ្លួនរបស់កីឡាកររូបនេះអំឡុងពេលពួកចចារលើកិច្ចព្រមព្រៀងមួយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole