បរទេស៖ Raphael Varane នឹងត្រៀមធ្វើការស្កេនបញ្ហារបួសភ្លៅដើម្បីកំនត់ពីទំហំរបួស​របស់ខ្លួននៅពេលដែលរូប​គេត្រលប់​មកទៅ​កន្លែងហ្វឹកហាត់ Carrington របស់ក្រុម Manchester United វិញនៅថ្ងៃអង្គារនេះយោង​ប្រភព​ពី​Manchester Evening News បានចុះផ្សាយ។

Man Utd news: Raphael Varane picks up injury for France

ខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទីមួយនៃជ័យជម្នះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League របស់ក្រុមមាន់គកបារាំងលើក្រុមគោជល់អេស្បាញកាលពីថ្ងៃអាទិត្យ។ បច្ចុប្បន្នគ្មានការចង្អុល​បង្ហាញថា​តើ​​ការមក​​ដល់​រដូវ​ក្តៅ​ពីក្រុម Real Madrid នឹងខកខានការប្រកួតបន្ទាប់របស់ក្រុមរបស់គាត់ដែលនឹងត្រូវជួបជាមួយ Leicester City ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅរសៀលថ្ងៃសៅរ៍នេះទេ។

Raphael Varane injury: Man Utd defender hobbles out of UEFA Nations League  final between France and Spain | Football News | Sky Sports

កាលពីពេលកន្លងទៅថ្មីៗនេះប្រធានក្រុម Man Utd កីឡាករ Harry Maguireបានអវត្តមានដោយ​សារបញ្ហា​របួសកំភួនជើងប៉ុន្តែ ក្លឹបនៅតែមានជំនឿនិងត្រៀមដាក់អោយខ្សែការពារកណ្តាល រូបនេះចូលលេងក្នុងជំនួបជាមួយអតីតក្លឹប​Leicester City របស់ខ្លួន​នៅនៅចុងសប្តាហ៍នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole