បរទេស៖ បិសាចក្រហម Man Utd ប្រឈមនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះស្ថានភាពរបួសរបស់ Raphael Varane អំឡុង​ពេល​បារាំងយកឈ្នះអេស្ប៉ាញ ២ទល់និង១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League កាលពីថ្ងៃអាទិត្យ ។

Raphael Varane injury: Man Utd defender hobbles out of UEFA Nations League  final between France and Spain | Football News | Sky Sports

ខ្សែការពារ​កណ្តាល​ Raphael Varane ត្រូវបានដកចេញនៅនាទីទី ៤៣ បន្ទាប់ពីមានបញ្ហារបួស សាច់ដុំខណៈ កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវ​បាន​ឃើញដោយដាក់ទឹកកកស្អំនៅលើភ្លៅខាងស្តាំ និងត្រូវប្តូរជំនួសដោយកីឡាករ Dayot Upamecano ។

Raphael Varane reacts to France's Nations League win amid Man United injury  scare - Manchester Evening News

យោងការចុះផ្សាយរបស់ទូរទស្សន៍ Sky Sports បានអោយដឹងថា Raphael Varane នឹងត្រូវត្រលប់មក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាលរបស់ក្លឹប Manchester United វិញនៅចុងសប្តាហ៍នេះដើម្បីពិនិត្យស្ថានភាពរបួសដើម្បីវាយតម្លៃ ពីពេល​វេលា​សម្រាប់​ព្យាបាល៕

 

ប្រភពព័ត៍មាន៖ Sportskeeda