បរទេស៖ Raphael Varane ខ្សែការពារកណ្តាលរបស់ក្រុម Manchester United នឹងអវត្តមានរយៈពេល១ខែពេញ ដោយ​សារបញ្ហារបួសសរសៃពួរយោងគេហទំព័រផ្លូវការរបស់ក្លឹបបានចុះផ្សាយ។ខ្សែការពារកណ្តាលរូបនេះទើបតែបានធូរស្បើយពីបញ្ហារបួសសាច់ដុំកំលុងពេលជួយអោយក្រុមមាន់គកបារាំងលើកពាន Uefa Nation League ក្នុងអំឡុងខែតុលា។

Manchester United dealt Raphael Varane injury scare ahead of Man City  fixture - Manchester Evening News

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានដកខ្លួនចេញពីការប្រកួត Champions League កាលពីថ្ងៃពុធជាមួយនឹងក្រុម Atalanta BC ខណៈ Man United បានបញ្ជាក់ថា ម្ចាស់ជើងឯក World Cup មានបញ្ហារបួស​សរសៃ​ពួរក្នុងការប្រកួត Champions Leagueនិងត្រូវបានប្តូរចេញ​កំលុង​ការប្រកួតតង់ទី១ដោយជំនួសមកវិញនៅខ្សែ​ប្រយុទ្ធ  Mason Greenwood ។

Raphael Varane back from injury ahead of Tottenham - The Busby Babe

Varaneនិងត្រូវខកខានការប្រកួតបួនលើកបន្ទាប់សម្រាប់Man United ទល់នឹង Manchester City, Watford, Villarreal និង Chelsea មុនពេលជួប Arsenal នៅថ្ងៃទី ២ ខែធ្នូ៕

 

ប្រភពព័ត៍មាន៖ Sportsmole