បរទេស៖ Manchester United កំពុងតែបង្ហាញក្តីបារម្មណ៏ពីស្ថានភាពរបួសរបស់កីឡាករសំខាន់ពីររូបគឺ Raphael Varane និង Paul Pogba បន្ទាប់ពីពួគគេទាំងពីរមានបញ្ហារបួសអំឡុងពេលសម្រាកអន្តរជាតិបច្ចុប្បន្ន។Varane ត្រូវបានបង្ខំឱ្យចេញពីការប្រកួតក្នុងជ័យជម្នះរបស់បារាំងលើក្រុម Ivory Coast កាលពីល្ងាចថ្ងៃសុក្រ ដោយកីឡាករវ័យ ២៨ ឆ្នាំរូបនេះមានបញ្ហាជាមួយនឹងជើងរបស់គាត់អំឡុងពេលជំនួបមិត្តភាព។
ទន្ទឹមនឹងនោះ Pogba មិនអាចបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃអាទិត្យជាមួយក្រុមមាន់គកកបារាំងរបស់គាត់បានទេ បន្ទាប់ពីរងរបួសជើងដូចគ្នា ដែលធ្វើឲ្យគាត់នៅជាចំងល់យ៉ាងខ្លាំងសម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃអង្គារជាមួយអាហ្វ្រិកខាងត្បូង។នៅមិនទាន់មានការធ្វើ បច្ចុប្បន្នភាពបន្ថែមលើកីឡាករទាំងពីរនេះទេ ប៉ុន្តែ Man United បានបង្ហាញពីកង្វល់មុនការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយក្រុម Leicester City ។
ក៏ព្រោះតែVarane និង Pogba បានខកខានបង្ហាញខ្លួនជាច្រើនប្រកួតផងដែរនៅក្នុង រដូវកាលនេះដោយសារបញ្ហារបួសរាំរៃ របួសពួកគេកន្លងមក ។ក្រុមលោកRalf Rignick បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុម ដូច្នេះMan.Utdបានរបូតពានអស់ទៅហើយនៅរដូវកាលនេះ ខណៈពួកគេត្រៀមជួបប្រកួតជាមួយ Leicester, Everton, Norwich City, Liverpool និង Arsenal ក្នុងអំឡុងខែមេសាដ៏មមាញឹកខាងមុខ៕
ប្រភពព័ត៍មាន៖ Sportsmole