បរទេស៖ ខ្សែការពារ Reece Jame និង Luke Shaw ទំនងជាបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងអោយក្រុមជម្រើសជាតិអង់គ្លេសទល់នឹងក្រុមជម្រើសជាតិស្កុតឡេននារាត្រីយប់ថ្ងៃសុក្រក្នុងព្រឹត្តិការណ៍ Euro 2020 នេះ។

Reece James and Luke Shaw vying to replace Kyle Walker and Kieran Trippier for Scotland shock | The Bharat Express News

ខ្សែការពារ Kyle Walker គឺបានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតបើកឆាកពេលប៉ះក្រុមក្រូអាតនៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ខណៈកីឡាករ Kieran Trippier គឺដើរតួរជាខ្សែការពារស្លាបឆ្វែង ខណៈ Recce James និង Luke Shaw បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ។

Shaw over Trippier? James or Walker? Predicting England's starting lineup against Scotland - Report Door

ខ្សែការពារវ័យ២១ឆ្នាំរបស់ក្រុម Chelsea កីឡាករ James បានអវត្តមានពីទីលានតាំងតែពីក្រុមរបស់ផ្តួលក្រុមម្ចាស់ជើងឯក Premier League ក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions league កាលពីថ្ងៃទី២៨ខែឧសភា។ រឺឯខ្សែការពារ Luke Shaw របស់ក្លឹប Manchester United គឺបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេសទល់នឹងក្រុមជម្រើសជាតិរូម៉ានី។

Reece James and Luke Shaw are in contention to start against Scotland

ក្រុមជម្រើសជាតិអង់គ្លេសនឹងកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយនៅពានរង្វាន់ Euro 2020 ប្រសិនបើពួកគេអាចយកឈ្នះលើក្រុមជម្រើសជាតិស្កុតឡេននៅរាត្រីថ្ងៃសុក្រនេះ ខណៈក្រុមជម្រើសជាតិស្កុតឡេនទើបតែយកឈ្នះលើក្រុមជម្រើសជាតិសាធារណរដ្ឋ​ឆែកដោយលទ្ធផល២ទល់នឹង០កាលពីពេលកន្លងទៅផងដែរ។ ទន្ទឹមនឹងនេះលោក Gareth Southgate ក៏បានបញ្ជាក់ថាខ្សែការពារ Harry Maguire ក៏ជាប់ពាក់ព័ន្ធនឹងការប្រកួតទល់នឹងក្រុមជម្រើសជាតិស្កុតឡែនផងដែរ ក្រោយពីខ្សែការពាររបស់ក្រុម Man Utd រូបនេះអះអាងថារូបគេជាសះស្បើយពីរបួស១០០ភាគរយហើយ៕

ប្រភពព័ត៍មាន៖ Sky Sports