បរទេស៖ Eden Hazard ប្រធានក្រុមនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា រូប​គេមិន​ទាន់មានភាព​រឹង​មាំ​១០០%​ឡើយ ប៉ុន្តែ​រូប​គេ​អាច​ចូលលេងក្នុង​ជម្រើស​ទាំង​១១នាក់ដំបូង​បាន​សម្រាប់​ការ​ប្រកួត​​ចុងក្រោយ​ក្នុង​ពូល​របស់​ក្រុម​ខ្លួន​​ក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​2020 ដោជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហ្វាំង​ឡង់ ក្នុង​ទីក្រុង Saint Petersburg​​។

តារាឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បានជួប​រដូវ​កាល​ដោយ​​ញាំ​ញី​ដោយ​របួស និង​បាន​ចូលលេង​ក្នុងនាម​ជាកីឡាករ​បម្រុងប៉ុណ្ណោះ​​ក្នុង​ពេល​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី និង​ដា​ណឺ​ម៉ាក ក្នុង​ការ​ប្រកួត​បើកឆាក​ក្នុងពូល B​។ ប៉ុន្តែ រូប​គេ​បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុងការ​ប្រកួត​ចុងក្រោយនៅ​ទីក្រុង Copenhagen តាម​រយៈការ​ជួយ​ឲ្យ Kevin De Bruyne រក​បាន​គ្រាប់​បាល់​ឈ្នះ ពេល​ប្រកួត​ជាមួយនឹង​ដា​ណឺម៉ាក​។ នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹង​ហ្វាំង​ឡង់ នៅ​រាត្រី​នេះ Hazard បាន​​ឲ្យដឹងថា៖ «ខ្ញុំមិន​រឹង​មាំ​១០០​%​ឡើយ ប៉ុន្តែ ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចូលលេងក្នុង​ជម្រើស​ដំបូង​។ វា​គឺ​ជា​ផែន​ការ​ ចាប់​តាំងពី​ចាប់​ផ្តើម​យុទ្ធនា​ការ​នេះ ក្នុង​ការ​វិឌ្ឍម្តង​បន្តិច​ៗ រហូត​ទាល់​តែ​ខ្ញុំ​រឹង​មាំ​១០០% ក្នុង​វគ្គ​ចាញ់​ធ្លាក់​»​។

 

បែលហ្ស៊ិក បាន​ឈ្នះកៅអី ទៅ​វគ្គ​បន្ត​រួចជាស្រេច ប៉ុន្តែ ការ​ដណ្តើម​បាន​១ពិន្ទុ​នា​កីឡដ្ឋាន Krestovsky នឹង​ជួយ​ឲ្យ​ពួក​គេ​បញ្ចប់​ដោយ​ការ​ឈរលេខ​១លើ​កំពូល​តារាង​នៃពូល​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia