បរទេស៖ ក្រុមបិសាចក្រហម Man Utd ត្រៀមផ្តល់សំណើរ Paul Pogba នូវកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយនិងប្រាក់ឈ្នួល ពលកម្មនឿយហត់ប្រមាណ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ស្របពេលកិច្ចសន្យាចាស់របស់សមាជិកជ័យលាភី World Cup ២០១៨និងអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយ ។

Manchester United's Paul Pogba asking price: dropped or raised?

មានន័យថាការផ្តល់ជូននេះនឹងធ្វើឱ្យរូបគេក្លាយជាកីឡា​ករ​ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌ Premier League ក៏ព្រោះតែក្លឹបបានបង្ហាញភាពសង្ឃឹម ក្នុងការ​បន្តកុងត្រាថ្មីមុនពេលរដូវកាលថ្មីចាប់ផ្តើម ស្របពេលPogba កំពុងតែបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ​ក្នុងព្រឹត្ត​ការណ៏ Euro ២០២០។ គួរបញ្ជាក់ថា Pogba បច្ចុប្បន្នមានប្រាក់ឈ្នួលប្រចាំសប្តាហ៏ត្រឹមតែ ៣០០.០០០ ផោនក្នុង​មួយ​សប្តាហ៍ និងរកបានគ្រាប់បាល់ ៦ ដងព្រមទាំងបង្កើតឪកាសបញ្ចប់ទី ៩ លើកក្នុងការបង្ហាញខ្លួន ៤២ ប្រកួតសំរាប់ Man Unitedកាលពីរដូវកាលចាស់។ មានក្លឹបយក្សធំៗនៅលីកកំពូលអឺរ៉ុប៣ផ្សេងគ្នាមានដូចជាក្លិបមួយចំនួនរួមទាំង Paris Saint-Germain, Real Madrid និង Juventus នៅតែបន្តទាក់ទងចង់ចុះហត្ថលេខានាំយកខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ​មក​រួមក្រុម ។

Paul Pogba comments on his role at Manchester United

ភ្នាក់ងារផ្ទាល់របស់ Pogba គឺលោក Mino Raiola បានធ្វើការពិភាក្សាជាមួយ PSG កាលពីសប្តាហ៍មុនជុំវិញ​លទ្ធភាព​នៃការផ្ទេរយកPogbaទៅកា​ន់រដ្ឋធានីរបស់ប្រទេសបារាំង  តែសាមីខ្លួនមានចេតនាចង់ចូលរួមជាមួយ Real Madrid ទោះបីលោក Zinedine Zidane បានលាលែងតំណែងពី គ្រូបង្វឹកទៅហើយក៏ដោ៕

 

ប្រភពព័ត៍មាន៖ Sportsmole