បរទេស៖ លោក​ Gareth Southgate បាន​បញ្ជាក់​ថា ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស អាច​ជម្នះ​លើការ​ឈឺ​ចាប់​របស់​ពួកគេ​ដែល​កំពុង​តែ​កើន​ឡើង ស្រ​បពេល​ដែលក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​លោក​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​យុទ្ធ​នាការ Euro ឆ្នាំ​២០២០របស់​ពួកគេ វិលទៅ​រកភាពល្អ​ប្រសើរ​វិញ តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​សា​ធារណរដ្ឋ​ឆែក ក្នុងការ​ប្រកួត​ពូល D នៅ​រាត្រីនេះ​​។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មានពិន្ទុ៤ពិន្ទុ​ស្មើ​គ្នា​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​ឆែក ហើយ​និង​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​១ក្នុងពូល ប្រសិន​បើ​ពួកគេ​​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ក្នុងពូល​ចុងក្រោយ​របស់ពួកគេ​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នា​កីឡដ្ឋាន Wembley ពិត​ជា​សំខាន់​ណាស់​សម្រាប់​អង់គ្លេស ក្នុងការ​លុប​ចោល​ភាព​ស្រពេច​ស្រពិល​ក្នុងក្រុមរ​បស់​ពួកគេ ក្រោយពី​ពួកគេ​បាន​រង​នូវ​ការ​ស្រែច​ចំអក​ឲ្យ បន្ទាប់​ពី​បាន​បញ្ចប់ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន​ កាលពីថ្ងៃ​សុក្រ​។ ជាមួយនឹង​ការ​មាន​អាយុ​ជា​មធ្យម​២៥ឆ្នាំ និង​៣១​ថ្ងៃ ក្រុម​កីឡាករ​ជម្រើស​ទាំង​១១​នាក់​ដំបូង​របស់​អង់គ្លេស ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិស្កុត​ឡេន គឺ​ជា​ក្រុម​មាន​វ័យ​ក្មេង​បំផុត​ដែលអង់គ្លេស​​បានប្រើប្រាស់​លើ​ទីលាន​ប្រកួត​ក្នុង​យុទ្ធ​នា​ការ​ដ៏សំខាន់​មួយ​។

តារាឆ្នើម Mason Mount និង Reece James របស់​ក្លិប Chelsea និង​ខ្សែ​ប្រយុទ្ធ Phil Foden របស់ក្លិប Chelsea បាន​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយនឹងក្លិប​របស់​ពួកគេ ស្រប​ពេល​ដែល Declan Rice និង Kalvin Phillips ក៏​បាន​ទទួល​ការ​កោត​សរសើរ​ក្នុងក្រប​ខ័ណ្ឌ Premier League ផងដែរ​។ លោក Southgate បាន​ឲ្យដឹងថា៖ «យើង​ចង់​ធ្វើ​ឲ្យបាន​ល្អ​ប្រសើរ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ​ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត នៅមុន​ពេល​យើង​ប្រកួត​ជាមួយនឹង​ឆែក​។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ជាងមុន​​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia