បរទេស៖ ខ្សែការពារក្រុមជម្រើសជាតិហូឡង់ Daley Blind បាននិយាយរិះគន់ទៅលើការវិភាគរបស់ពិធីករកីឡាមួយចំនួន​ដោយ​មិនបាន​បញ្ចេញឈ្មោះ​ជុំវិញ​អនាគត​របស់កីឡាករ Christian Eriksen ក្នុងវិស័យបាល់ទាត់ ហើយជឿ​ជាក់ថា​មិត្តរួម​ក្រុមចាស់​របស់ខ្លួន​អាច​បន្ត​លេង​បាន បើទោះបីជាធ្លាប់ជួបបញ្ហាជំងឺបេះដូងនាពេលថ្មីៗនេះកន្លង​មកយ៉ាង​ណា​ក៏​ដោយ​។

Ajax star Blind collapses on the pitch during friendly amid fears over  heart condition | Goal.com

កីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានគាំងបេះដូងដួលសន្លប់អំឡុងពេលបរាជ័យពេលប្រកួតជាមួយក្រុមភ្ញៀវហ្វាំងឡង់ និងត្រូវបានសង្គ្រោះបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវីត មុនពេលបង្ហោះរូបភាពពីអការៈបានល្អប្រសើរ និងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ពោលគឺរយៈពេលតែប្រាំមួយថ្ងៃក្រោយ បន្ទាប់ពីឆ្លងកាត់ការវះកាត់ដោយជោគជ័យរួចមក។

Daley Blind considered missing Netherlands match after Christian Eriksen's  cardiac arrest | Football News | Sky Sports

រំលឹកដល់ហេតុការដូច្នេះ Blind ដែលធ្លាប់ជួបហេតុការណ៏ដូច្នេះចំនួនពីរដងកាលក្នុងឆ្នាំ ២០១៩ នៅតែមានការជឿជាក់ថា អតីតមិត្តរួមក្រុម Ajax នៅតែមានឱកាសបន្តអាជីពបាល់ទាត់របស់ខ្លួនបាននៅពេលខាងមុខនេះ។ Blind បានបញ្ចាក់ប្រាប់យ៉ាងដូជ្នេះថា៖ «វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៏រំជួលចិត្ត។ ​ខ្ញុំបានឆ្លងកាត់ឧបសគ្គ​ និងជួប​ហេតុការណ៏ដូច្នេះ មុនពេលមានឪកាសបានបង្ហាញខ្លួន សម្រាប់ហូឡង់នៅក្នុងការប្រកួតព្រឹត្តការណ៏ Euro​ ២០២០ នេះ ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលនៅតែមានលទ្ធភាពប្រកបអាជីពបានមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែវាពិតជាស្ថានភាពដ៏ពិបាកប្រឈមណាស់។ ក៏ព្រោះតែរឿងហេតុដូចគ្នានេះកើតមានឡើងចំពោះខ្ញុំ វាពិត​ជាមានអត្ថន័យថាខ្ញុំត្រូវបញ្ចប់អាជីពទាំងស្រុង តែសូមមើលមកខ្ញុំឡើងវិញថាខ្ញុំមានលទ្ធភាពអាចធ្វើបាន កម្រិតណា។ ដូច្នេះកុំបោះបង់អោយ Eriksen ស្ថិតក្នុងភាពឯកាអី»៕

 

ប្រភពព័ត៍មាន៖ Metro