បរទេស៖ Mason Mount និង Ben Chilwell  និងត្រូវអវត្តមានក្នុងជំនួបអ៊ឺរ៉ូ ២០២០ របស់អង់គ្លេសជាមួយសាធារណរដ្ឋឆែក​នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធវេលាម៉ោង២រំលងអធ្រាតនេះ ខណៈពួកគេបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួចរាល់ទៅ​ហើយ។​

Football news - Ben Chilwell and Mason Mount to miss Czech Republic game  due to coronavirus protocols - Eurosport

យ៉ាងណាមិញកីឡាករក្រុមតោខៀវChelsea ទាំងពីររូបនេះអាចនិងត្រូវខកខានការប្រកួតវគ្គ  ១៦ ក្រុមចុងក្រោយ​របស់​ពួកគេព្រោះពួកគេ​ត្រូវដាក់អោយនៅចត្តាឡើ​ស័ក​រហូតដល់ថ្ងៃច័ន្ទទី ២៨ ខែមិថុនា។ គួរបញ្ជាក់ថាកីឡាករទាំងពីររូបនេះមានទំនាក់ទំនងក្នុងការលេងប្រឈមជាមួយគ្នាយ៉ាងជិតស្និទជាមួយខ្សែបម្រើស្កុតឡេនដ៏ និងជាមិត្តក្រុមChelsea កីឡាករBilly Gilmour កំលុងការប្រកួតកាលពីថ្ងៃសុក្រ មុនពេលGilmour ត្រូវបានធ្វើតេស្ត៏វិជ្ជមាន Covid-១៩ ។

Mason Mount and Chilwell to isolate until Monday for England - CorrectScore

បើទោះបីជាមានលទ្ធផលតេស្តកីឡាករអន្តរជាតិអង់គ្លេសទាំងពីររូបនេះអវិជ្ជមាន ប៉ុន្តែសហព័ន្ធបាល់ទាត់អង់គ្លេស បាន​បញ្ជាក់ជាផ្លូវការណ៏នៅ ថ្ងៃច័ន្ទ នេះថាអ្នកទាំងពីរនិងត្រូវដាក់អោយនៅដាច់ដោយឡែករហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឯណោះ៕

 

ប្រភពព័ត៍មាន៖ Metro