បរទេស៖ លោក Jose Mourinho បានលើកឡើងថាខ្សែបម្រើអន្តរជាតិព័រទុយហ្កាល់ Bruno Fernandes នៅមិនទាន់បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ នៅឡើយទេ បើទោះបីជារូបគេចូលលេងបាន ២ប្រកួតកន្លងទៅសម្រាប់វគ្គសន្សំពិន្ទុនាពេលកន្លងទៅយ៉ាងណាក៏ដោយ។

Jose Mourinho criticises Man Utd star Bruno Fernandes for 'not being there'  for Portugal at Euro 2020 and going missing

អតីតខ្សែបម្រើស្លាបក្រុម Sporting រូបនេះមាន​សក្តានុពលមិនគួរឱ្យជឿពេលលេងនៅ ​Man​​ Utd សម្រាប់រដូវកាល ២០២០-២០២១ នេះ បើទោះបីជាជួយក្លឹបបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ២ក្របខណ្ឌ Premier League និងត្រឹមជាម្ចាស់ជើងឯករងពានរង្វាន់ Europa League យ៉ាងណាក្តី។ អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham ដែលត្រៀមទៅដឹកនាំក្លឹប Roma នៅរដូវកាលថ្មីបានបញ្ជាក់ប្រាប់គេហទំព័រ Talk Sport យ៉ាងដូច្នេះថា« ក្រុមព័រទុយហ្កាល់មានកីឡាករលំដាប់ពិភពលោកដូចជា Bernardo Silva, Cristiano Ronaldo និង Diogo Jota ព្រមទាំង Joao Felix ជាដើម ដូច្នេះពួកគេអាចផ្តួលគូបដិបក្សបានគ្រប់ពេល។ ប៉ុន្តែ​យើងត្រូវ​លេង​ជាមួយកីឡាករទាំង ១១ នាក់ ក្នុង ២ ប្រកួតបើកឆាកនេះ Bruno Fernandes បានត្រឹមតែបង្ហាញខ្លួនលើទីលាន ​ប៉ុន្តែមិនមាន​សកម្ម​ភាពគួរចាប់អារម្មណ៏ទេ»។

Euro 2020:Bruno Fernandes needs to do more for Portugal, says Mourinho -  AF24NEWS

លោក Mourinho បន្តថា៖ «ខ្ញុំសង្ឃឹមថាគាត់នឹងបង្ហាញទម្រង់លេងបានល្អពេលជួបបារាំងវគ្គជម្រុះចែកពូលចុងក្រោយនៅយប់ថ្ងៃពុធនេះនិងអាចរកបានគ្រាប់បាល់បានមិនថាបាល់ប៉េណាល់ទី និងបាល់ពិន័យហ្រ្វីឃីកឡើយ»៕

 

ប្រភពព័ត៍មាន៖ Goal