បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់ទី២គ្រាប់ ដើម្បីតាមស្មើកំណតត្រានៃការរកគ្រាប់បាល់អន្តរជាតិ និងជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់ ឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ទោះបីបានបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងទីក្រុង Budapest កាលពីថ្ងៃពុធក៏ដោយ។
ព័រទុយហ្គាល់ នឹងត្រូវប៉ះជាមួយនឹងក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បែលហ្ស៊ិក ក្នុងការប្រកួតវគ្គចាញ់ធ្លាក់ជុំទី១នេះ ក្នុងទីក្រុង Seville នៅថ្ងៃអាទិត្យ។ ក្រុមរបស់លោក Fernando Santos បានឈានទៅវគ្គបន្ត ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមលេខ៣ល្អទាំង៤ក្រុម ជាលើកទី២ជាប់ៗគ្នាក្នុងយុទ្ធនាការ Euro ពីពូល F ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់បន្ទាប់ពីក្រុមជម្រើសជាតិបារាំង និងអាល្លឺម៉ង់ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ដូចគ្នាជាមួយនឹងហុងគ្រី ក្នុងទីក្រុង Munich។

BUDAPEST, HUNGARY – JUNE 23: Cristiano Ronaldo of Portugal battles for possession with Antoine Griezmann of France during the UEFA Euro 2020 Championship Group F match between Portugal and France at Puskas Arena on June 23, 2021 in Budapest, Hungary. (Photo by Alex Pantling/Getty Images)
Ronaldo បានជួយឲ្យក្រុមរបស់គេមានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានរយៈពេលកន្លះម៉ោង តាមរយៈការស៊ុតបាល់ពីចំណុចពិន័យ១១ម៉ែត្រ នៅមុនពេលបារាំង បានវាយបកវិញតាមរយៈគ្រាប់បាល់២គ្រាប់របស់ Karim Benzema។ ប៉ុន្តែ ព័រទុយហ្គាល់ បានតាមស្មើវិញតាមរយៈគ្រាប់បាល់ប៉េណាល់ទី១គ្រាប់ទៀតពី Ronaldo នៅនាទី ទី៦០។ ដោយឡែក ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុង Bucharest នៅរាត្រីថ្ងៃចន្ទ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                
