បរទេស៖​ ក្លឹប Manchester United បានបន្តផ្តល់សំណើរទី២ដល់ក្លឹប​ Borussia Dortmund លើ Jadon Sancho ក្នុងរង្វង់ទឹកប្រាក់ ៨៥ លានអឺរ៉ូ (៧២.៦ លានផោន)។

Man Utd will up Jadon Sancho transfer bid to £80m as England star agrees  five-year £350k-a-week deal

គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស២០ សម័យកាលបានធ្វើការដាក់ដេញថ្លៃតម្លៃ៧៥លានអឺរ៉ូម្តងរួចមកហើយកាលពីពេលកន្លងទៅសម្រាប់ខ្សែបប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះ ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Dortmund។ ទោះយ៉ាង​ណា​ក៏ដោយការដាក់ដេញថ្លៃចុងក្រោយនេះត្រូវបានមើលឃើញថារវាងក្លឹបទាំងពីរអាចខិតកាន់តែកៀកដល់​កិច្ចព្រម​ព្រៀងនាពេល​ឆាប់​ៗខាងមុខនេះខណៈ Dormund កំពុងតែពិចារណាលើតម្លៃផ្តល់ជូននេះ។

Man Utd will up Jadon Sancho transfer bid to £80m as England star agrees  five-year £350k-a-week deal

Sancho បច្ចុប្បន្នជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៏ Euro ២០២០ បើទោះបីជាមិនទាន់បាន​ជាប់​ជម្រើស១១នាក់ដំបូងក្នុងវគ្គជម្រុះតាមពូលក៏ដោយ ប៉ុន្តែក្លឹប Man Utd នៅតែពេញចិត្តលើអតីតថ្នាលយុវជនរបស់ Man City រូបនេះ។ Sancho បានផ្ទេរចេញពីក្លឹប Man City ទៅកាន់ Dortmund ក្នុងតម្លៃ ១០ លានផោនកាលពីខែសីហាឆ្នាំ ២០១៧ ដោយរូបគេអាចរកបាន ៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ ប្រកួតសម្រាប់ Dortmund ក្នុងនោះសម្រាប់ជម្រើស​ជាតិ​អង់គ្លេសរូបគេអាចរកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ដង ជាពិសេសរូបគេបានដើរតួរយ៉ាងសំខាន់ដោយជួយអោយក្លឹប Dortmund ឈ្នះពានរង្វាន់ German Cup នៅរដូវកាលនេះទៀតផង៕

 

ប្រភពព័ត៍មាន៖ BBC