បរទេស៖ អ្នកចាត់ការទូទៅក្រុមមាន់គកបារាំងលោក Didier Deschamps បានសម្តែងការព្រួយបារម្ភនៅតំបន់ខ្សែការពារ​សម្រាប់​កីឡាករពីររូបគឺ Lucas Digne  និង Lucas Hernandez ខណៈពួកគេត្រៀមខ្លួនធ្វើការប្រកួតវគ្គ១៦ក្រុមចុងក្រោយ Euro ២០២០ជាមួយក្រុមជម្រើសជាតិស្វីសនៅថ្ងៃទី២៩មិថុនាខាងមុខនេះ។

Euro 2021 / French team. Didier Deschamps fears an end to the tournament  for Lucas Digne

ក្រុមម្ចាស់ជើងឯករងEuro២០១៦ បញ្ចប់ក្នុង​ចំណាត់​ថ្នាក់កំពូលក្នុង ពូល F ក្រោយស្មើជាមួយម្ចាស់ជើងឯកព័រទុយហ្គាល់ ២ទល់និង២ កាលពីថ្ងៃពុធខណៈក្រុមលេខ ២ អាល្លឺម៉ង់ក៏ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយខណៈ ខ្សែបម្រើ Adrien Rabiotត្រូវបានផ្លាស់អោយលេង​នៅតួនាទី​ខ្សែបម្រើការពារស្លាបខាងឆ្វេងនោះ។

លោកDeschamps ក៏បានប្តូរ Hernandez របស់ក្លឹបBayern Munichh នៅបញ្ចប់ តង់ទី១ក្រោយពី​បានឃើញ​រូបគេមានបញ្ហារបួស ជង្គង់ស្របពេលកីឡាកររូបនេះក៏ទទយលបាកាតលឿងនៅនាទីទី ៣៦ ហើយមិនយូរប៉ុន្មាន Digne​ក៏ត្រូវបានផ្លាស់ប្តូរចេញផងដែរ។ បង្ហើបប្រាប់នៅក្នុងសន្និសីទ​សារព័ត៌មានក្រោយចប់ការប្រកួត​លោកDeschampបាន​បញ្ជាក់​ថាក្រុមរបស់លោកនិងត្រូវ អវត្តមានកីឡាករក្លឹបEverton រូបនេះសម្រាប់ការប្រកួតដែលនៅមានដោយសារ​បញ្ហា​សាច់ដុំ( ភ្លៅ)។

Lucas Hernandez hopes for family connection with France

ផ្ទុយទៅវិញគ្រូបង្វឹកដែលនាំបារាំងឈ្នះជើងឯកWorld Cup ២០១៨រូបនេះ បាន ដាក់ខ្សែការពារJules Koundeលេង​នៅផ្នែកការពារស្លាបខាងស្តាំក្នុងទម្រង់ដែលរូបលោកធ្លាប់ប្រើគឺ៤-២-៣-១ ខណៈមុនប្រកួតជាមួយស្វីស រូបលោកនៅមិន​ទាន់​បញ្ជាក់ច្បាស់ទេថានិងយកទម្រង់បែបនេះមកប្រើរឺយ៉ាងណានោះ។