បរទេស៖ Ethan ប្អូនប្រុសរួមផ្ទៃម្តាយតែមួយជាមួយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយ ក្លឹបParis Saint-Germain ។ ដោយយោងតាមគេហទំព័រផ្លូវការរបស់ក្លឹបបានបញ្ជាក់អោយដឹងថាយុវជនមាន វ័យ ១៥ ឆ្នាំ Ethan Mbappe បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយសុពលភាពរហូតដល់រដូវក្តៅឆ្នាំ ២០២៤ មានន័យថា រូបគេនិងត្រូវបន្តលេងនៅទឹកដីParc Des Princes សម្រាប់ក្រុមយុវជនថ្នាលក្លឹបរហូត៣រដូវកាលបន្ថែមទៀត។

កើតក្នុងឆ្នាំ២០០៦Ethan មានសមត្ថភាពលេងនៅប្រយុទ្ធជួរមុខ និងកណ្តាលក្រោយខណៈដែលរូបគេបានបង្ហាញទម្រង់លេង គួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងពេលព្រឹត្តិការណ៏ប្រកួតពានរង្វាន់ International Champions Cup Futures កាលពីឆ្នាំ ឆ្នាំ២០១៩។

ប្រិយមិត្តអ្នកគាំទ្រ PSG នៅលើយមិនទាន់ស្ងប់ចិត្តនោះទេ ក៏ព្រោះតែពួកគេចង់ឃើញKiyan Mbappe ដែលជាបងប្រុសបង្កើតរបស់Ethan និងជាខ្សែប្រយុទ្ធឆ្នើមជួរមុខនិងបន្តចុះកិច្ចសន្យាថ្មីលេងអោយក្លឹបដូចជា ប្អូនប្រុសរបស់ខ្លួននៅឡើយនោះ ។គួរបញ្ជាក់ថាសមាជិកជ័យលាភីWorld Cup Mbappe ២០១៨ បច្ចុប្បន្នមានវ័យ ២២ ឆ្នាំនៅសល់ កិច្ចសន្យាតែ ១ ឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាស្របពេលដែលរូបគេកំពុងតែផ្តោតអារម្មណ៏ជួយក្រុមមាន់គកបារាំងក្នុង យុទ្ធនា ករEuro២០២០ ដោយមិនទាន់បង្ហើបពីពេលវេលាបន្តកុងត្រាថ្មីនៅឡើយទេ។
