បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលីត្រៀមបំបែកឯតទគ្គកម្មរយៈពេល ៨២ ឆ្នាំនៅពេលពួកគេសម្លឹងឪកាសត្រៀមប្រកួតជាមួយអូទ្រីសក្នុងវគ្គ ១៦ ចុង ក្រោយក្នុងព្រឹត្តិការណ៏អឺរ៉ូ ២០២០នៅទឹកដី Wembley នាទឹកដីអង់គ្លេសនាថ្ងៃទី២៦មិថុនានេះ។ខណៈ នៅថ្ងៃសៅរ៍ដដែលនេះផងដែរក្រុមជម្រើសជាតិ វែលត្រូវតែរកវិធីដើម្បីបញ្ឈប់ទម្រង់លេងក្រុមកំពុងឡើងជើងដាណឺម៉ាកនៅទឹក្រុងអាំស្ទែរដាំប្រទេសហូឡង់។
គួរបញ្ជាក់ថាគ្រូបង្វឹកលោក Roberto Mancini ដែលបានចូលកាន់តំណែងបន្ទាប់ពីក្រុមជម្រើសជាតិអ៊ីតាលីខកខានមិនបានចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ប៉ុន្តែបាននាំក្រុមអសូរីធ្វើការប្រកួត មិនដែលចាញ់ចំនួន ៣០ ដងដើម្បីតាមស្មើកំនត់ត្រាក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលធ្លាប់ឈ្នះពានរង្វាន់ពិភពលោក ២ សម័យកាលគឺលោក Vittorio Pozzo ក្នុងទសវត្សឆ្នាំ ១៩៣០ ។
ក្រុមជម្រើសជាតិអ៊ីតាលីបានឆ្លងផុតវគ្គចែកពូលហើយពួកគេបានឈ្នះការប្រកួតចំនួន ១១ លើកចុងក្រោយដោយមិនមានក្រុមណាមួយស៊ុតបញ្ចូលទីបាននោះឡើយ។ មួយវិញទៀតពួកគេនឹងក្លាយជាក្រុមដ៏ខ្លាំងប្រសិនជាអាចផ្តួលអូទ្រីសក្រោយបញ្ចប់វគ្គចែកពូលជាលើកដំបូង។
សម្រាប់ខ្សែប្រយុទ្ធស្លាបGareth Bale ដែលដើរតួជាកាពីតែនក្រុមនិងត្រូវដឹកនាំវែលតស៊ូជាមួយក្រុមដាណឺម៉ាកជាមួយក្តីសុបិន្ត ម្តងទៀតដើម្បីសម្លឹង ឪកាសឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០១៦ បន្ទាប់ពីបញ្ចប់វគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីក្រុមលេខ១ក្នុងពូល A គឺអ៊ីតាលី៕
ប្រភពព័ត៍មាន៖ Besoccer